កូរ៉េខាងត្បូង៖ ថ្មីៗនេះ គណនី Twitter មួយមានឈ្មោះថា Kpop Predictions កំពុងតែធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រតារា Kpop ជ្រួលច្របល់ជាខ្លាំង នៅពេលដែលឃើញគណនីនេះ ធ្វើការទាយពីអនាគតរបស់តារា Kpop ។

តួយ៉ាង សម្រាប់គណនីនេះផងដែរមាន Follower រហូតដល់ ៣២០,០០០ នាក់ឯណោះ ហើយគណនីនេះតែងតែ បង្ហោះសារនិយាយអំពីអនាគត របស់Kpopជានិច្ច ហើយរាល់ការទាយរបស់គេ គឺស្ទើរតែ៩០ភាគរយទៅហើយ ដែលដូចនឹងការពិតនោះ។ ចំពោះគណនីផងដែរ ត្រូវបានគេដឹងថា មិនមែនជាគណនីអ្នកគាំទ្រប្រឆាំងរបស់តារាណាមួយនោះទេ។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជារឿងដ៏ព្រឺសម្បុរ និងស្ទើរតែមិនគូរឲ្យជឿ ព្រោះថានៅសម័យនេះហើយ មិននឹកស្មានមានរឿងបែបនេះកើតឡើងនោះទេ។

ខាងក្រោមនេះគឺជាភស្តុតាងមួយចំនួន ដែលគណនី Twitter នេះ បានទាយទុកមុន ហើយការទាយទាំងនោះ សុទ្ធសឹងតែត្រូវ១០០ភាគរយតែម្តង៕

កុំឲ្យខាតពេលយូរ តោះតាមដានខាងក្រោម៖

១. កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ គណនីនេះ បានបង្ហោះថា “Female Idol x Actor” និង “សមាជិកក្រុមតារាស្រីមកពីផលិតកម្មធំមួយ នឹងចាប់ផ្តើមមានស្នេហានៅឆ្នាំ២០១៨”។ លុះ៣ខែក្រោយមក នាង Suzy មកពីផលិតកម្ម JYP ក៏ប្រកាសមានស្នេហាជាមួយ Lee Dong Wook។ 

ការទាយរបស់គណនី Twitter

២. នៅថ្ងៃទី១៩ ខែមករា គណនីនេះបង្ហោះសារថា “គួរឲ្យសោកស្តាយក្រុមតារាស្រីដែលបង្កើត៧ឆ្នាំ នឹងត្រូវរំសាយក្រុម”។ មួយខែក្រោយមក ក្រុម Stellar ក៏បានប្រកាសរំសាយក្រុមជាផ្លូវការ។

ការទាយរបស់គណនី Twitter

. នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ គណនីបង្ហោះថា “ក្រុម BTS នឹងមានរឿងអាស្រូវស្នេហា ប៉ុន្តែមិនមែនរឿងអាស្រូវថ្នាំញៀននោះទេ ក្នុងឆ្នាំ២០១៨។ ហើយចំពោះរឿងអាស្រូវនេះ មិនបានធ្វើឲ្យពួកគេធ្លាក់ប្រជាប្រិយភាពនោះទេ គឺពួកគេនឹងកាន់តែជោគជ័យ។ ឆ្នាំ២០១៨ នឹងជាឆ្នាំដ៏ល្អបំផុតសម្រាប់ពួកគេ”។ 

ការទាយរបស់គណនី Twitter

. ថ្ងៃទី១០ ខែមករា គណនីនេះបង្ហោះថា “ក្រុម Oh My Girl នឹងឈ្នះពានដំបូងក្នុងការប្រគំតន្ត្រីនាពេលឆាប់ៗខាងមុខនេះ”។ សម្រាប់ការបង្ហោះនេះ ដំបូងឡើយគ្មានអ្នកណាជឿនោះទេ លុះរហូតដល់ក្រុមច្រៀងនេះ ចេញបទ “Secret Garden” ទើបគ្រប់គ្នាស្រឡាំងកាំងតែម្តង។

ការទាយរបស់គណនី Twitter

. គណនីនេះក៏បានបង្ហោះសារអំពីការ Comeback បទចម្រៀងរបស់តារាមួយចំនួនផងដែរ។ ហើយរាល់ការទាយនោះពិតជាពិតទាំងស្រុងតែម្តង។

ការទាយរបស់គណនី Twitter

. ត្រង់ចំណុចគឺជារឿងដ៏ព្រឺសម្បុរខ្លាំងមែនទែន ព្រោះថាកាលពីប៉ុន្មានខែកន្លងទៅ មានកម្មវិធីប្រកួតប្រជែងមួយមានឈ្មោះថា Produce48 ដែលជាកម្មវីធីល្បីល្បាញខ្លាំង។ ហើយនៅពេលនោះ ក៏មានអ្នកគាំទ្រម្នាក់ផ្ញើសារទៅគណនី Twitter នោះដើម្បីសាកសួរថា តើបេក្ខនារីរូបណាដែលជាប់ជា Final Line up ក្នុងកម្មវិធី។ ជាមួយគ្នានោះដែរ គណនីTwitter នោះ ទាយតែប្រាប់តែ១១នាក់តែប៉ុណ្ណោះ ដោយលាក់បេក្ខនារីដែលជាប់ម្នាក់ទៀត។ លុះដល់ថ្ងៃទី៣១ ខែសីហា បានបង្ហាញថាការទាយរបស់គេពិតជាត្រឹមត្រូវទាំងស្រុង។

ការទាយរបស់គណនី Twitter
ការទាយរបស់គណនី Twitter
ការទាយរបស់គណនី Twitter

៧. សម្រាប់ចំណុចទី៧នេះ គឺជាការទាយរបស់គណនីនេះ ដែលមិនទាន់កើតឡើង។ គណនីនេះបានទាយថា ក្រុមចម្រៀង IOI នឹងត្រលប់មកសម្តែងជាមួយគ្នាម្តងទៀតបន្ទាប់ពីរំសាយក្រុមអស់រយៈពេលប៉ុន្មានឆ្នាំ។ ចំណែកឯការទាយផ្សេងទៀត បាននិយាយថា ក្រុម RedVelvet នឹងឈ្នះពានរង្វាន់ធំជាងគេប្រចាំឆ្នាំមានឈ្មោះថា Daesang ជាលើកដំបូងជាមួយបទចេញចុងក្រោយរបស់ពួកគេ។ គណនីនេះក៏បាននិយាយទៀតថា ក្រុម BLACKPINK នឹងឈ្នះពាន Daesang នេះដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការទាយបន្ថែមបានឲ្យដឹងថា ក្រុម EXO នឹងច្រៀងរួមជាមួយ BTS សមាជិកម្នាក់នៃក្រុម Red Velvet នឹងចេញបទចម្រៀងទោលឆ្នាំ២០១៩, ក្រុម Red Velvet នឹងមានរឿងអាស្រូវស្នេហា ហើយសមាជិកម្នាក់នៃក្រុម EXID នឹងចេញ​បទចម្រៀង​ទោលក្នុងឆ្នាំ២០១៩ដែរ។ សម្រាប់ចំណុចទី៧នេះ អាចនឹងទៅជាយ៉ាងណានោះ ប្រិយមិត្តមានតែចាំមើលទាំងអស់គ្នាថា តើវានឹងកើតឡើងពិតដែរឬទេ?

ការទាយរបស់គណនី Twitter
ការទាយរបស់គណនី Twitter
ការទាយរបស់គណនី Twitter
ការទាយរបស់គណនី Twitter
ការទាយរបស់គណនី Twitter
ការទាយរបស់គណនី Twitter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]