រាជធានីភ្នំពេញ ៖ ថ្មីៗនេះតារាចម្រៀង និងកំប្លែង មាត់ប៉ប៉ាច់ប៉ប៉ោច អ្នកនាងសំ ប៉ូលីដា បានប្រកាសថា នឹងចេញទៅប្រទេសបារាំងនៅក្នុងខែកុម្ភៈ ២០១៣ ខាងមុខនេះ តែមិនទាន់កំណត់ ថ្ងៃច្បាស់លាស់នៅឡើយទេ ។ ប៉ុន្តែពេលនេះនាងបានលុបចោល គម្រោងទៅបារាំងហើយ ដោយជាប់ដោះស្រាយរឿងមាន ស្រីចង់តោងប្តីរបស់នាង។
ទាក់ទិននឹងបញ្ហានេះអ្នកនាងសំ ប៉ូលីដា បានប្រាប់កោះសន្តិភាព តាមទូរស័ព្ទឱ្យដឹងថា កាលពីថ្ងៃទី៧ មករា ២០១៣ កន្លងទៅ មាននារីវ័យក្មេងម្នាក់ បានជិះរថយន្តតាក់ស៊ីពីខេត្តកំពង់ធំ ទៅតាមស្វាមីរបស់នាង នៅឯខេត្តព្រះវិហារ ហើយនារីរូបនោះបានបណ្តើរ ស្វាមីរបស់នាងយ៉ាងស្អិតរមួតមិនលែងដៃ ពេញទីលានតារាងបាល់ បណ្តាលឱ្យគេគ្រប់គ្នា រិះគន់យ៉ាងខ្លាំងថា ស្វាមីនាងមានរូបនាងហើយបែរ ជាទៅបណ្តើរស្រីថ្មីធ្វើព្រងើយ ដែលនាំឱ្យមិត្តសិទ្ធិស្នាល របស់នាងតឹងចិត្តពេកក៏បាន ទូរស័ព្ទមកប្រាប់ តែនាងមិនទាន់ជឿផ្តេសផ្តាសនោះទេ តែពេលនេះនាងបានទទួលដំណឹងយ៉ាងច្បាស់ ហើយក៏ហ៊ានប្រកាសជាសាធារណៈតែម្តង ។
អ្នកនាងសំ ប៉ូលីដា បានបន្ថែមទៀតថា តាមដែលនាងស៊ើបដឹង ស្រីដែលទាក់ទងស្វាមីនាងរូបនោះ គឺជានិស្សិតនៅខេត្តកំពង់ធំ អាយុ២១ឆ្នាំ ហើយជាកូនអ្នកមានទ្រព្យសម្បត្តិទៀតផង ។ នារីម្នាក់នេះបានដឹងយ៉ាងច្បាស់ថា លោកស្វាយ ស៊ីសុថា ជាស្វាមីរបស់អ្នកនាង ហើយបើទោះបីជាស្វាមីរបស់អ្នកនាងប្រាប់យ៉ាងណាក៏ដោយក៏នៅតែ ព្យាយាមទាក់ទងដដែល ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]