ភ្នំពេញ ៖ កាលពីយប់មិញនេះ ផលិតកម្មហង្សមាស ទើបតែបញ្ចេញវីដេអូចម្រៀងថ្មីមួយ ដែលជាបទចម្រៀង បកស្រាយដោយ តារាប្រុសសម្លេងផ្អែមស្រទន់ នីកូ មានចំណងជើងថា «កុំស្ដាយពេលបាត់បង់ខ្ញុំ» បានធ្វើឲ្យប្រិយមិត្ត ជាពិសេសយុវវ័យ រំជួលចិត្តមិនតិចនោះទេ។

ជាការពិតណាស់ ពាក្យពេចន៍នៅក្នុង ប៉ារ៉ូលចម្រៀងដ៏កំសត់មួយនេះ ធ្លាប់បានធ្វើឲ្យអ្នកស្ដាប់ ស្ទើរស្រក់ទឹកភ្នែកម្ដងរួចទៅហើយ ប៉ុន្តែនៅពេលដែល វីដេអូចម្រៀងបានបញ្ចេញទៀតនោះ វារឹតតែចាក់ដោតចិត្ត កាន់តែខ្លាំងឡើង។ ជាក់ស្ដែង បទចម្រៀងនេះ បានបង្ហាញពីអារម្មណ៍ឈឺចាប់ និងការសោកស្ដាយ ខណៈដែលបាត់បង់មនុស្សដែលខ្លួនស្រលាញ់ និងសមាជិកគ្រួសារ ដោយសារតែការធ្វេសប្រហែស មិនឲ្យតម្លៃពេលវេលា។

គួរបញ្ជាក់ផងដែរថា សាច់រឿងក្នុងចម្រៀងមួយបទ គឺជាការលាយបញ្ចូលគ្នា នូវសាច់រឿងរបស់មនុស្ស ៣គ្រួសារ ដែលសុទ្ធសឹងតែ មានលក្ខណៈដូចគ្នាទៅនឹង ជីវិតពិតរបស់គ្រួសារមួយចំនួនធំ ក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះដែរ បើតាមប្រភពជិតស្និទ្ធមួយ បានបង្ហើបថា ខ្សែរឿងដ៏ចាក់ដោតចិត្ត ក្នុងវីដេអូចម្រៀងមួយបទនេះ ក៏ជាគំនិតនិងការរៀបចំឡើងរបស់ តារាចម្រៀងប្រុសរូបសង្ហា នីកូ ដែលជាម្ចាស់បទម្នាក់នេះផងដែរ៕

បើចង់ជ្រាបច្បាស់ថា តើសាច់រឿងក្នុងវីដេអូចម្រៀង មានអត្ថន័យអប់រំយ៉ាងណានោះ?

សូមទស្សនាវីដេអូខាងក្រោម ៖   

រូបភាព នីកូ
រូបភាព នីកូ
រូបភាព ក្នុងចម្រៀង
រូបភាព ក្នុងចម្រៀង
រូបភាព ក្នុងចម្រៀង
រូបភាព ក្នុងចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ