ថៃ៖ ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃខួបកំណើតរបស់ខ្លួន តារាសម្តែងស្រីរូបស្រស់ អ្នកនាង Nana តែងតែហៅមិត្តភក្តិមកជួបជុំគ្នា ជប់លៀងកម្សាន្ត ដើម្បីអបអរដល់ថ្ងៃខួបកំណើតដ៏ពិសេសរបស់នាងផងដែរ។

ហើយសម្រាប់ឆ្នាំនេះរៀងខុសពីឆ្នាំមុនៗបន្តិច ព្រោះថានាថ្ងៃគម្រប់ខួបវ័យ៣៨ឆ្នាំនេះដែរ នាងបានរៀបចំនូវពិធីជប់លៀងអបអរ ដល់ថ្ងៃកំណើតរបស់ខ្លួនយ៉ាងសាមញ្ញ ជាមួយនឹងមិត្តជិតស្និទ្ធរបស់ខ្លួនតែជាង១០នាក់តែប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺមិត្តភក្តិជិតស្និទ្ធ ដែលបានមកចូលរួមក្នុងថ្ងៃពិសេសរបស់ Nana នេះដែរ សុទ្ធសឹងតែជាតារាប្រុសស្រីល្បីៗ ដែលជាមិត្តរួមអាជីពសិល្បៈជាមួយរូបនាងជាយូរឆ្នាំមកហើយផងដែរ។

យ៉ាងណាក្ដី សម្រាប់ពិធីខួបកំណើតរបស់តារាស្រីរូបនេះដែរ ក៏បានធ្វើឡើងយ៉ាងសប្បាយរីករាយ និងពោរពេញទៅដោយស្នាមញញឹមពីអ្នកគ្រប់ៗគ្នា ដែលបានទៅចូលរួមនាថ្ងៃដ៏ពិសេសរបស់នាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖   

ទិដ្ឋភាពខួប Nana
ទិដ្ឋភាពខួប Nana
ទិដ្ឋភាពខួប Nana
ទិដ្ឋភាពខួប Nana
ទិដ្ឋភាពខួប Nana
ទិដ្ឋភាពខួប Nana
ទិដ្ឋភាពខួប Nana
ទិដ្ឋភាពខួប Nana
ទិដ្ឋភាពខួប Nana
ទិដ្ឋភាពខួប Nana
ទិដ្ឋភាពខួប Nana
ទិដ្ឋភាពខួប Nana
ទិដ្ឋភាពខួប Nana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]