ភ្នំពេញ៖ វីជេអាឡាស្កូបច្ចុប្បន្នកំពុងតែមានការព្រួយក្នុងចិត្តខ្លាំងបន្ទាប់ពីអ្នកម្តាយជាទីស្រលាញ់ របស់ខ្លួនធ្លាក់ខ្លួនឈឺត្រូវបញ្ចូន ចូលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ដែលតារាប្រុសរូបនេះក៏ បានបន់ព្រះសំពះទេតា ជួនពរឲ្យអ្នកម្តាយឆាប់ជា សះស្បើយ ពីជំងឺផងនោះ។

តាមរយៈការបង្ហោះរូបភាពអ្នកម្តាយដែលកំពុងស្ថិតក្នុងការព្យាបាលនៅមន្ទីពេទ្យភ្ជាប់សារមួយបង្ហាញការព្រួយ បារម្ភរបស់តារាប្រុសVj អាឡាស្កូ នេះភ្លាមៗនោះមានទស្សនិកជននិងអ្នកសិល្បៈរួមអាជីពជាច្រើនបានសម្តែង ការព្រួយបារម្ភនិងផ្ញើសារជួនពរគ្រប់គ្នាលើដំណឹងមួយនេះ។

Vj អាឡាស្កូ បញ្ជាក់ថាទើបតែដោះខ្យល់អ៊ុកស៊ីសែន សង្គ្រោះបន្ទាន់ ឡើងឈាមខ្លាំង អ្នកម្តាយអើយ កុំកើតអីណាម៉ែ ។កូនៗមានម៉ែតែម្នាក់ទេខ្ញុំខំរាល់ថ្ងៃគឺដើម្បីតែម៉ាក់មកពីថៃវិញដាក់តែវ៉ាលីចុះ មកអត់ទាន់ទេមកកំពង់ឆ្នាំងភ្លាម មកមើលម្តាយ ឈឺនៅពេទ្យ។

សូមបញ្ជាក់តារាប្រុស Vj អាឡាស្កូ ស្របពេលដែលអាជីពសិល្បៈកំពុងតែទទួលបានការគាំទ្រនិងមានប្រជាប្រិយ ភាពហើយខណៈដែលកន្លងមក Vj អាឡាស្កូ ក៏ទទួលបានការលើកសរសើរសមត្ថភាពនិងសកម្មភាព មនុស្សធម៌ជួយកុមារនិង ប្រជាពលរដ្ឋនៅតាមសហគមន៍ផងដែរ៕

Vj អាឡាស្តូ និងអ្នកម្តាយ
អ្នកម្តាយ
Vj អាឡាស្តូ
Vj អាឡាស្តូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

VJ ALASKOO