ខេត្តសៀមរាប៖ កាលពីថ្ងៃទី 05 ខែធ្នូ ឆ្នាំ 2018 ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបន្តចូលរួមក្នុងសិក្ខាសាលា តាមបណ្ដាខេត្តរបស់គណៈកម្មការមូលបត្រកម្ពុជា ​ នៅសណ្ឋាគារ Apsara Angkor Hotel ខេត្តសៀមរាប។ សិក្ខាសាលានេះ គឺជាគោលដៅទីបីនៃសិក្ខាសាលាតាមបណ្ដាខេត្តចំនួន 5 ប្រចាំឆ្នាំ 2018 ក្នុងគោលបំណងផ្សព្វផ្សាយនិងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅកម្ពុជា បង្កើនទំនុកចិត្តរបស់វិនិយោគិន និងផ្ដល់ឱ្យវិនិយោគិននូវចំណេះជំនាញសម្រាប់ការវិនិយោគមួយនេះ។

សិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង

ក្នុងចំណោមខេត្តទាំងប្រាំ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមសិក្ខាសាលានៅខេត្តព្រះសីហនុ និងខេត្តកំពង់ចាមរួចមកហើយ ហើយក្រុមហ៊ុន នឹងមានវត្តមាននៅសិក្ខាសាលាក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងផងដែរ។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងនូវមតិស្វាគមន៍ ណែនាំអំពីឧបករណ៍និស្សន្ទ ក៏ដូចជាបញ្ជាក់ពីភារកិច្ចរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការជួញដូរឧបករណ៍និស្សន្ទ និងការសម្រួលដល់ការរីកលូតលាស់នៃទីផ្សារឧបករណ៍និស្សន្ទស្របច្បាប់នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។

លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទនៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទ ការអភិវឌ្ឍនៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ក្របខ័ណ្ឌបទប្បញ្ញាតិ បញ្ហាប្រឈមដែលកំពុងកើតមានឡើង និងផែនការយុទ្ធសាស្រ្តរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការជម្រុញវិស័យឧបករណ៍និស្សន្ទបន្ថែមទៀត។

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺជាក្រុមហ៊ុនសមភាគីកណ្ដាលតែមួយគត់ ដែលចូលរួមក្នុងគ្រប់គោលដៅទាំងអស់នៃសិក្ខាសាលាតាមបណ្ដាខេត្តរបស់គណៈកម្មការមូលបត្រកម្ពុជានៅក្នុងឆ្នាំនេះ ហើយដោយសារភាពស្វិតស្វាញរបស់ក្រុមហ៊ុនក្នុងការត្រួសត្រាយផ្លូវនៃទីផ្សារហិរញ្ញវត្ថុកម្ពុជាឱ្យស្របនឹងបទដ្ឋានអន្តរជាតិ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានឆ្លុះបញ្ចាំងពីលក្ខណៈនៃភាពមានវិជ្ជាជីវៈពិតប្រាកដ ហើយបានបង្កើតជាគំរូមួយសម្រាប់ក្រុមហ៊ុនឧបករណ៍និស្សន្ទផ្សេងៗទៀត។

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមក្នុងពិព័រណ៍អន្តរជាតិមួយនៅប្រទេសសាយប្រឺសនាដើមឆ្នាំ2018នេះ​ ហើយក្រុមហ៊ុន ក៏បានបង្ហាញវត្តមាននៅពិព័រណ៍ “2018 London Summit” នៅប្រទេសអង់គ្លេស កាលពីខែវិច្ឆិកានេះផងដែរ។ នៅទីនោះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គឺជាក្រុមហ៊ុនតែមួយគត់ ដែលមកពីប្រទេសកម្ពុជា និងតំបន់អាស៊ី ហើយបានណែនាំពីវប្បធម៌ជាតិប្រកបដោយមោទកភាព និងបានបង្ហាញនូវឱកាសវិនិយោគជាច្រើនសម្រាប់វិនិយោគិនបរទេស។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនពិសេសសម្រាប់សិក្ខាសាលាតាមបណ្ដាខេត្តនេះ។ ជាមួយនឹងក្ដីសោមនស្សរីករាយ លោក Lawrence បានបញ្ជាក់ថា ការលើកកម្ពស់ការយល់ដឹងលើការជួញដូរឧបករណ៍ហិរញ្ញវត្ថុជាសាធារណៈ គឺស្ថិតនៅតំបន់កំពូលនៃបញ្ជីការងារអាទិភាពរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។

លោក Lawrence បានបន្ថែមថា៖

"ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា កំពុងបន្តរីកលូតលាស់ និងឆ្ពោះទៅរកសក្តានុពលពេញលេញរបស់វា។ គិតមកដល់ពេលបច្ចុប្បន្ននេះ យើងទទួលបានការចូលរួមរបស់ក្រុមហ៊ុនឈ្មួញជើងសាមកពីបណ្តាប្រទេសផ្សេងៗ ដូចជាប្រទេសជប៉ុន ប្រទេសចិន និងប្រទេសវៀតណាម ហើយក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បាននាំយកទីផ្សារឧបករណ៍និស្សន្ទកម្ពុជាទៅផ្នែកផ្សេងៗនៃពិភពលោក មិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ។ ពួកយើងកំពុងស្ថិតនៅលើដំណើរដ៏អស្ចារ្យមួយ។”

ជាមួយនឹងភាពជោគជ័យលើសិក្ខាសាលានៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តសៀមរាប អនាគតនៃវិស័យឧបករណ៍និស្សន្ទនៅកម្ពុជា ត្រូវបានរំពឹងថា វានឹងកាន់តែភ្លឺស្វាង។

សិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
សិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
សិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
សិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
សិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
សិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
សិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
សិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
សិក្ខាសាលាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]