បរទេស៖ មហារីកជាជំងឺដ៏កាចសាហាវ ដែលឆក់យកជីវិតមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយជនរងគ្រោះភាគច្រើននៃជំងឺលាក់មុខនេះ បានបាត់បង់ជីវិតដោយសារតែកោសិកាមហារីកក្នុងខ្លួនរបស់ពួកគេ បានវិវឌ្ឍដល់ដំណាក់ចុងក្រោយ ឬធ្ងន់ធ្ងរព្យាបាលលែងជាទៅហើយ ព្រោះក្នុងដំណាក់កាលដំបូងៗ វាមិនបញ្ចេញរោគសញ្ញា ឬអាការខុសប្រក្រតីគួរឱ្យកត់សម្គាល់ឡើយ។

វិធីរកកោសិកាមហារីក

ទោះយ៉ាងណា មិនមែនគ្មានវិធីពិនិត្យឃើញកោសិកាមហារីក ក្នុងខ្លួនអ្នកមានសុខភាពល្អធម្មតាមុននឹងដល់ដំណាក់កាលហួសពេលអស់នោះទេ គ្រាន់តែថាវារាងពិបាកស្មុគស្មាញបន្តិច ដូចជាការកាត់ជាលិការស់ (សាច់) ទៅពិនិត្យជាដើម ព្រមទាំងប្រើពេលយូរគួរសមទើបដឹងលទ្ធផល។ ប៉ុន្តែពេលនេះ អ្វីដែលគួរឱ្យសាទរ និងអាចឈានដល់ការសង្គ្រោះជីវិតមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ គឺគេបានរកឃើញវិធីធ្វើរោគវិនិច្ឆ័យថ្មីមួយ ដែលអាចវែកមុខកោសិកាមហារីកក្នុងពេលត្រឹម ១០ នាទីប៉ុណ្ណោះ។

ដើម្បីដឹងថាក្នុងខ្លួនអ្នកមានកោសិកាចង្រៃនេះឬអត់ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យឃ្វីនស៍លែន​ (University of Queensland) បានយកឌីអិនអេ (DNA) ពីក្នុងឈាម រួចបញ្ចូលវាទៅក្នុងកូនដបទឹកដែលមានផ្ទុក រូបធាតុណាណូមាស (Gold Nanoparticles) ។ ប្រសិនបើឌីអិនអេនោះត្រូវបានយកចេញពីកោសិកាដែលមានសុខភាពល្អ ទឹកក្នុងកូនដបនឹងប្រែជាពណ៌ខៀវ ប៉ុន្តែបើវាមិនប្រែពណ៌ទេ មានន័យថាម្ចាស់ឌីអិនអេរូបនោះ មានផ្ទុកកោសិកាមហារីកក្នុងខ្លួនហើយ។  

រូបតំណាងកោសិកាមហារីក

ថ្វីបើវិធីពិនិត្យឈាមនេះមិនអាចបញ្ជាក់ទីតាំង និងប្រភេទនៃជំងឺមហារីក ឬក៏ដល់ដំណាក់កាលណាក៏ពិតមែន យ៉ាងហោចណាស់ក៏វាអាចឱ្យគ្រូពេទ្យដឹងថា ក្នុងខ្លួនមនុស្សម្នាក់មានផ្ទុកឃាតកដុំសាច់នេះឬអត់ ហើយអាចចាត់វិធានការបន្តបានភ្លាមៗ។ មកដល់បច្ចុប្បន្ន គេបានប្រើវិធីសាស្ត្រនេះលើគំរូឌីអិនអេ របស់អ្នកមានមហារីកសុដន់ និងមហារីកពោះវៀន និងរបស់អ្នកគ្មានកោសិកាមហារីកចំនួន ២០០ នាក់ ហើយជាលទ្ធផលគឺជោគជ័យដល់ទៅ ៩០% ឯណោះ៕

រូបតំណាងកោសិកាមហារីក

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]