ថៃ៖ បច្ចុប្បន្នស្នេហាដ៏ផ្អែមល្ហែមរវាងតារាសម្តែងប្រុសលំដាប់ជួរមុខលោក Weir Sukollawat និងតារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព Bella Ranee នៅតែស្ថិតក្រោមការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែអ្នកទាំងពីរគឺតារាប្រចាំប៉ុស្តិ៍ទូរទស្សន៍ផ្សេងពីគ្នា រីឯកាលវិភាគការងារក៏ខុសពីគ្នាដែរ ប៉ុន្តែទោះជាយ៉ាងណា អ្នកទាំងពីរក៏នៅតែឆ្លៀតពេល ផ្តល់ពេលវេលាផ្អែមល្ហែមឲ្យគ្នាជានិច្ច គួរឲ្យសរសើរតែម្តង ។

ជាក់ស្តែង ថ្មីៗនេះ គូស្នេហ៍ប្រុសស្រីក៏សាកសមមួយគូនេះ ក៏ត្រូវបានអ្នកគាំទ្រ លួចថតបានពេលដែលអ្នកទាំងពីរ កំពុងតែណាត់ជួបគ្នាញុំាអាហារនៅហាងមួយកន្លែងផងដែរ។ ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺWeir និង Bella មិនបានចូលញុំាអាហារ នៅតាមភោជនីយដ្ឋាន ប៊្រេនៗរ៉ូមែនទិកអ្វី ដូចជាតារាទូទៅនោះទេ ប៉ុន្តែអ្នកទាំងពីរបែរញុំាអាហារ នៅតាមតូបអាហារយ៉ាងសាមញ្ញបំផុត ដោយមិនបានប្រកាន់ថាខ្លួនជាតារាល្បីអ្វីឡើយ។

ក្រោយពីរូបភាពទាំងនេះចុះផ្សាយទៅ Weir និង Bella កាន់តែទទួលបានការកោតសរសើរពីសំណាក់មហាជន ដោយអ្នកទាំងពីរមិនត្រឹមតែជាតារាល្បី ស្រលាញ់គ្នាបែបចាស់ទុំតែប៉ុណ្ណោះនោះទេ ហើយថែមទាំងមានចំណង់ចំណូលចិត្ត និងមិនចេះប្រកាន់ខ្លួនដូចគ្នាថែមទៀតផង៕ 

Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella ជួបគ្នាញុំាអាហារសាមញ្ញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]