ភ្នំពេញ​៖ នៅឆ្នាំ 2019 ខាងមុខនេះ ការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធើណែតល្បឿន 5G នឹងក្លាយជាប្រធានបទក្ដៅគគុកមួយ សម្រាប់ក្រុមហ៊ុនស្មាតហ្វូននានានៅជាច្រើននៅជុំវិញពិភពលោក។ រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា មានក្រុមហ៊ុនជាច្រើនវាបាននឹងកំពុងតែធ្វើតេស្តសាកល្បង និងបញ្ចូលបច្ចេកវិទ្យាដ៏ថ្មីសន្លាងមួយនេះ ទៅលើប្រភេទ Device របស់ខ្លួនជាបណ្តើរៗហើយ ជាក់ស្ដែងដូចជាក្រុមហ៊ុន vivo ជាដើម។ ដោយក្រុមហ៊ុននេះ បានបង្ហាញបច្ចេកវិទ្យាជំនាន់ក្រោយរបស់ទូរស័ព្ទខ្លួន ដែលភ្ជាប់ជាមួយនឹង 5G នៅកម្មវិធី International Sysmposium on ICT កាលពីប៉ុន្មានថ្ងៃមុននេះ។

5G

រលឹកដល់ពេលវេលាកាលពី 2 ឆ្នាំមុនកន្លងទៅនេះ ក្រុមហ៊ុន vivo បានរៀបចំសំណុំឯកសារជាង 1500 ឯកសារសម្រាប់អង្គការ 3GPP ដែលជាស្ថាប័នមួយដែលមានការទទួលស្គាល់ស្ដង់ដារអន្តរជាតិ។ ជាលទ្ធផលក្រុមហ៊ុន vivo គឺបានសម្រេចការងារជាច្រើនហើយ ដោយនៅឆ្នាំក្រោយនឹងមានស្មាតហ្វូនដ៏អស្ចារ្យមួយដែលភ្ជាប់ជាមួយនឹងច្ចេកវិទ្យាថ្មីៗ ក៏ដូចជា 5G នេះ ផ្ទាល់តែម្ដង។

យ៉ាងណាក៏ដោយ អ្វីៗបានត្រៀមទុករួចជាស្រេច តែអ្វីដែលគួរឲ្យបារម្ភនោះគឺថា បច្ចេកវិទ្យាអ៊ីនធើណែតល្បឿន 5G ដែលក្រុមហ៊ុនចែកចាយបណ្ដាញអ៊ីនធឺណិត តាមប្រទេសនីមួយៗនោះ អាចនឹង Update ដូចការរំពឹងទុកដែរ ឬក៏អត់តែប៉ុណ្ណោះ៕

5G

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]