ថៃ៖ ថ្វីត្បិតសេចក្តីស្នេហាក្នុងភាពជាគូស្វាមីភរិយា បានប្រេះឆាគ្នាទៅហើយក៏ដោយ ប៉ុន្តែមនោសញ្ចេតនារវាងឪពុក និងកូន ពិតជាមិនអាចកាត់ផ្តាច់បានពិតមែន ព្រោះពាក្យថាជា «ឪពុក» គឺមានតែម្នាក់ និងជារៀងរហូតទៅមិនអាចផ្លាស់ប្តូរបានឡើយសម្រាប់កូនៗ។

ជាក់ស្តែងតារាប្រុសល្បីៗនៅក្នុងសង្គមសិល្បៈទាំងនេះ ទោះបីជាពួកគេបានលែងលះគ្នាជាមួយនឹងភរិយារបស់ខ្លួនក៏ពិតមែន ប៉ុន្តែតូនាទី និងមុខងារជាឪពុករបស់ពួកគេ គឺនៅតែបំពេញបានយ៉ាងល្អប្រសើរជូនចំពោះកូនប្រុសស្រីជាទីស្រលាញ់របស់ខ្លួន។

ចង់ដឹងថាមានតារាប្រុសរូបណាខ្លះនោះ យើងមកតាមដានទស្សនាដូចខាងក្រោមនេះទាំងអស់គ្នា៖

១) តារាសម្តែង Mike Angelo៖ ទោះបីជាបានលែងលះគ្នាជាមួយនឹងអតីតភរិយារួចរាល់ទៅហើយក្តីក៏លោកនៅតែមិនបោះបង់កូនប្រុសសម្លាញ់ចិត្តតែមួយរបស់ខ្លួនដែរ និងថែមទាំងចែកគ្នាមើលកូនម្នាក់ពាក់កណ្តាលផងដែរ ជាមួយនឹងភរិយា។  

Mike Angelo
Mike Angelo និងកូនប្រុស
Mike Angelo និងកូនប្រុស
កូនប្រុស និងអតីតភរិយា Mike

២) តារាសម្តែង Songkarn ៖ បន្ទាប់ពីបានលែងលះគ្នាដាច់ស្រេចជាមួយនឹងតារាសម្តែងស្រី Aff ជាអតីតភរិយារួចស្រេច តារាប្រុសរូបនេះក៏នៅតែបំពេញតួនាទីជាឪពុកល្អសម្រាប់កូនស្រីខ្លួនជានិច្ច ដោយជារៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍អាទិត្យលោកតែងតែទៅលេងជាមួយកូនស្រីនៅផ្ទះឪពុកម្តាយខ្លួន ឬនាំគ្នាទៅដើរលេងកម្សាន្តនៅតាមទៅកន្លែងនានា ដើម្បីបំបាត់ក្តីនឹករលឹក។ 

Songkarn និងកូនស្រី
Songkarn និងកូនស្រី
Aff និងកូនស្រី

៣) តារាសម្តែង Peter Corp ៖ ទោះបីជាលែងលះគ្នាជាមួយភរិយាមែនពិត ប៉ុន្តែខ្លួននៅតែមាននាទីជាឪពុកជារៀងរហូតរហូតកូនប្រុសទាំងពីររបស់ខ្លួន ដោយជាញឹកញាប់គេតែងតែឃើញលោក មកលេងជាមួយកូនៗ យ៉ាងសប្បាយរីករាយប្រៀបដូចជាការរស់នៅជុំគ្នាដូចគ្រាដើមដូច្នោះដែរ។ 

Peter Corp និងកូនប្រុស
Peter Corp និងកូនប្រុស
Peter Corp និងកូនប្រុស
អតីតភរិយា Peter Corp

៤) តារាសម្តែង Buay Cheathavuht ៖ ការលែងលះមិនបានផ្លាស់ប្តូរចំណងមនោសញ្ចេតនារវាងឪពុកកូនឡើយ ដោយជារៀងរាល់ពេលសម្រាកពីការងារលោកតែងចំណាយពេលវេលានៅជាមួយកូនទាំងពីរ ព្រមទាំងបានបង្ហាញប្រាប់អ្នកគាំទ្រថាខ្លួនស្រលាញ់កូនប្រុសស្រីអស់ពីបេះដូងទៀតផង និងព្រមលះបង់ ហើយធ្វើគ្រប់យ៉ាងជានិច្ចដើម្បីឱ្យកូនៗមានសេចក្តីសុខ៕ 

Buay និងកូនៗ
Buay និងកូនៗ
Buay និងកូនៗ
កូនៗ Buay
អតីតភរិយា និងកូនៗ Buay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]