ខេត្តកណ្តាល ៖ អស់​រយៈពេល​ជិត​០១​ខែ​ហើយ ម​ជ្ឍ​ដ្ឋា​ន​ជា​ច្រើន​បាន​រង់ចាំ​មើល​ថា ម្ចាស់​កា​រ៉ា​ស់​សាំង​ដេប៉ូ រស្មី ពិសី ដែល​ជំនាញ​កាំកុងត្រូល​ចុះ​ទៅ​ត្រួតពិនិត្យ​រក​ឃើញ​លួច​សាំង​ពី​ពួក​គាត់​នោះ​មានទោស​ដែរ​ទេ ឬ​ក៏​អ្នកក្រ​លួច​មាន់​មួយ​ក្បាល​យក​មក​ធ្វើ​ម្ហូប​ចិញ្ចឹម​ក្រពះ​មានទោស ដល់​អ្នកមាន​ទ្រព្យ​ធន់ មាន​អំណាច​លួច​សាំង (​រង្វាស់រង្វាល់​) ជា​រៀងរាល់ថ្ងៃ​អត់​មានទោស​ទៅ​វិញ ។

ប្រភព​ពី​មន្ត្រី​តុលាការ​បាន​លួច​បង្ហើប​ថា ជិត​០១​ខែ​ហើយ សំណុំរឿង កា​រ៉ា​ស់​សាំង​ដេប៉ូ រស្មី ពិសី ដែល​ជំនាញ​កាំកុងត្រូល ដោយ​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ ចុះ​ទៅ​ត្រួតពិនិត្យ​រក​ឃើញ​លួច​សាំង​ពី​អតិថិជន​នោះ មិនឃើញ​ខាង​កាំកុងត្រូល​បញ្ជូន​សំណុំរឿង​មក​ឱ្យ​ខាង​សាលាដំបូង​ខេត្តកណ្តាល មាន​ចំណាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ទេ មិនដឹង​ថា ខាង​កាំកុងត្រូល​ទុក​សំណុំរឿង​នោះ​ធ្វើ​អ្វី​ទេ ទោះបីជា​រក​ឃើញ​ថា កា​រ៉ា​ស់​សាំង ដេប៉ូ​តេ​លា រស្មី ពិសី ក្រុង​តា​ខ្មៅ លួច​សាំង​ពី​អ​ថិ​តិ​ជន​ក្តី ក៏​បាន​បើក​ដំណើរការ​ដដែល មិនដឹង​មាន​អ្វី​នៅ​ពីក្រោយ​បន្ទាប់​ពី​ត្រួតពិនិត្យ​រួច និង​ជា​ពិសេស​ថៅកែ​កា​រ៉ា​ស់​សាំង​មិន​មានការ​ឃាត់ខ្លួន​ឡើយ ទោះបី​កា​រ៉ា​ស់​សាំង​នោះ ធ្លាប់​មាន​វិធានការ​ណែនាំ​ពី​ជំនាញ​កាំ​កុ​ល​ត្រូល​ម្តង​រួច​មក​ហើយ​ក្តី​។

មជ្ឈដ្ឋាន​ទូទៅ​កំពុង​មានការ​រិះគន់ ដែល​ចុះ​ទៅ​ត្រួតពិនិត្យ​រក​ឃើញ​ថា «​កា​រ៉ា​ស់​សាំង​បាន​បន្លំ​យក​សាំង​ធម្មតា លក់​ជា​សាំង ស៊ុប​ពែរ ថែម​ទាំង​លក់​មិន​គ្រប់​លី​ត្រ​ជូន​អ្នក​ប្រើប្រាស់​» ពោល​គឺ​លួច​សាំង​ពី​អតិថិជន​ថែម​ទៀត​។

ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​នេះ​ដឹកនាំ​ដោយ​លោក ងួ​ន សុម​ល្លី​វង្ស អនុប្រធាន​នាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម លោក គ្រី បូ​រិ​ន អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​កាំកុងត្រូល​ខេត្តកណ្តាល លោក ហ៊ិ​ន ង៉ែត អនុ​ប៉ុស្តិ៍​សាខា​កាំកុងត្រូល​ខេត្តកណ្តាល ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​សំណាក់ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]