ប្រទេសជប៉ុនគឺជាប្រទេសមួយ ដែលមានវប្បធម៌ខុសប្លែកពីប្រទេសដ៏ទៃទៀត នៅក្នុងពិធីបុណ្យ គ្រប់អាយុពេញវ័យរបស់យុវជន ក្មេងស្រីៗបានធ្វើពិធីនេះនៅក្នុង Disneyland ស្លៀកពាក់នូវសម្លៀកបំពាក់ប្រពៃណី គីម៉ូណូ (Kimino) ហើយបង្អូតនូវទូរស័ព្ទដៃរបស់ពួកគេ។

ពិធីបុណ្យ គ្រប់អាយុពេញវ័យនេះ គឺជាពិធីបុណ្យជាតិ តែងតែប្រារព្ធធ្វើចំពោះ យុវជនដែលមានអាយុ ឈានចូលដល់២០ឆ្នាំ។ ពួកគេមានសិទ្ធបោះឆ្នោត ទិញស្រា និងគ្រឿងស្រវឹងផ្សេងៗ ព្រមទាំងបារី និងពេលដែលពួកគេ ប្រព្រឹត្តិបទឧក្រិដ្ឋណាមួយ ប៉ូលីសក៏មានសិទ្ធចាប់ខ្លួន និងផន្ទាទោសទៅតាមច្បាប់បាន។

ពិធីបុណ្យនេះដំបូងឡើយ គឺបានបង្កើតឡើងដោយ សាសនា Shinto ដែលជាសមាជិក ក្រុមគ្រួសារសាមូរ៉ៃ។  ចំពោះក្មេងប្រុសពិធីនេះត្រូវធ្វើឡើង ចាប់ពីអាយុ ១០ឆ្នាំ ទៅ ១៦ឆ្នាំ ហើយគេបានឲ្យឈ្មោះថា Gempuku នឹងត្រូវទទួលឈ្មោះថ្មីមួយ និងមានគ្រឿងម្យ៉ាងសំរាប់ពាក់នៅក្បាល ហៅថា Eboshi ដែលបញ្ជាក់ថាពួកគេគឺជា មនុស្សពេញវ័យ។ សំរាប់ក្មេងស្រី ពិធីបុណ្យនេះបានឲ្យឈ្មោះថា Mogi ដែលជ្រើសរើសអាយុចាប់ពី ១២ ទៅ ១៦ឆ្នាំ និងស្លៀកពាក់សំលៀកបំពាក់ គីមូណូ (Kimono) ។ ក្នុងឆ្នាំ ១៨៧៦ ក៏មានការកែប្រែ ដែលបានកំណត់យក ក្មេងប្រុសស្រីអាយុ ២០ឆ្នាំ ជាអាយុដែលពេញវ័យជាផ្លូវការ។ នៅឆ្នាំ ១៩៤៨ ប្រជាជនជប៉ុនបានកំណត់យកថ្ងៃទី ១៥ ខែមករា រៀងរាល់ឆ្នាំមកប្រារព្ធពិធី ការពេញវ័យរបស់យុវជន រហូតដល់ឆ្នាំ ២០០០ ទើបគេកែប្រែម្ដងទៀត គឺជ្រើសយកថ្ងៃ រៀងរាល់ថ្ងៃច័ន្ទសប្ដាហ៍ទីពីរ នៃខែមករាជំនួសវិញ។

សព្វថ្ងៃនេះប្រជាជនជប៉ុនទូរទៅ នៅតែប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទំលាប់នេះ ដោយក្មេងស្រីៗពាក់នូវសំលៀកបំពាក់ គីមូណូដែលមានតម្លៃថ្លៃ និងក្មេងប្រុសពាក់នូវសំលៀកបំពាក់ គូមូណូ រី អាវធំក្វាស៊េ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពិធីបុណ្យនេះ? ចំពោះប្រទេសយើង តើអាយុប៉ុន្មានទើបចាត់ទុកថាពេញវ័យ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]