កូរ៉េខាងត្បូង៖ បើគិតទៅមកទល់ពេលនេះ គឺរយៈពេល៦ខែហើយ ដែលអតីតសមាជិកក្រុម FT Island លោក Minhwan និងអតីតសមាជិកក្រុម LABOUM នាង Yulhee បានរួមរស់ក្នុងជិវិតប្តីប្រពន្ធវ័យក្មេង ព្រមជាមួយនឹងចំណងដៃកូន ដ៏គួរឲ្យស្រលាញ់ម្នាក់ ។

មិនតែប៉ុណ្ណោះថ្មីៗនេះផងដែរ ប្តីប្រពន្ធតារាKpopវ័យក្មេងទាំង២ដួងនេះ ក៏ត្រូវបានអញ្ចើញចូលរួមថត នៅក្នុងកម្មវិធីមួយដែលបានចេញស្តែងពីជីវិតពិត ក្រោយពេលរៀបការរបស់ពួកគេ ដែលកម្មវិធីនោះមានឈ្មោះថា «Mr.House Husband» របស់ស្ថានីយ៍ទូរទស្សន៍ KBS។

យ៉ាងណាមិញ តារាទាំងពីរដួងនេះ ក៏បានបង្ហាញទស្សនិកជនឲ្យឃើញពីជីវិតថ្មីរបស់ពួកគេ ដែលប្រែក្លាយជាឪពុកម្តាយមើលថែកូន ខុសដាច់កាលពីពួកគេនៅជាតារាចម្រៀង ធ្លាប់តែច្រៀងនៅលើឆាកទៅកាន់ទស្សនិកជន។

Minhwan និង Yulhee នៅក្នុងកម្មវិធី«Mr.House Husband»

លើសពីនេះ ក្នុងអំឡុងកម្មវិធីឪពុកម្តាយវ័យក្មេង Minhwan និង Yulhee ក៏បានសារភាពពីអារម្មណ៍ពិត និងភាពព្រួយបារម្ភរបស់ខ្លួន ចំពោះជីវិតរៀបការ និងអនាគតរបស់ពួកគេផងដែរ។ 

ដោយក្នុងនោះតារាប្រុស Minhwan បានលើកឡើងថា៖ «ខ្ញុំមានការព្រួយបារម្ភរឿងជាច្រើន មិនថាតែរឿងខ្ញុំ កូនរបស់ខ្ញុំ និងជាពិសេសគឺបានបង្អាក់អនាគតរបស់ Yulhee តែម្តង។ ខ្ញុំបារម្ភថាពួកយើងអាចនឹងរារាំង ពីភាពរីកចម្រើនអនាគតរបស់នាង ដោយសារតែពួកគេនៅក្មេងពេក»។

តារាប្រុស Minhwan

ចំណែកឯ តារាស្រី Yulhee វិញក៏បានលើកឡើងថា៖ «ខ្ញុំមានការព្រួយបារម្ភខ្លាចថា មនុស្សជុំវិញខ្លួននៅស្ទាក់ស្ទើរ មិនសូវជឿជាក់លើទំនាក់ទំនងរបស់ពួកយើង ដោយសារតែពួកយើងមានផ្ទៃពោះមុនពេលរៀបការ»។

តារាស្រី Yulhee

គួរំឮកផងដែរថា Minhwan និង Yulhee បានប្រកាសរៀបការសាងគ្រួសារកាលពីដើមឆ្នាំ២០១៨នេះ និងបានសម្រាលកូនដំបូងយ៉ាងគួរឲ្យស្រលាញ់ឈ្មោះ Jjangi កាលពីខែឧសភាពកន្លងទៅ។ មិនតែប៉ុណ្ណោះ Yulhee តែងតែទទួលបានការមើលថែថ្នាក់ថ្នមយ៉ាងដិតដល់ស្វាមី ហើយពួកគេពិតជារីករាយ និងមានសុភមង្គលយ៉ាងខ្លាំង ជាមួយនឹងគ្រួសារតូចកក់ក្តៅ ដែលពួកគេបានបង្កើតឡើងជាមួយគ្នាផងដែរ៕

Minhwan និង Yulhee
Minhwan និង Yulhee កាលពីទើបសម្រាលរួច
Yulhee ក្រោយរៀបការ
Yulhee ក្រោយរៀបការ
Minhwan និង Yulhee
Minhwan និង Yulhee នៅក្នុងកម្មវិធី«Mr.House Husband»
Minhwan និង Yulhee នៅក្នុងកម្មវិធី«Mr.House Husband»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]