បាងកក៖ ថ្មីៗនេះរាជរដ្ឋាភិបាលថៃនឹងធ្វើការសាងសង់សួនច្បារថ្មីមួយ ដើម្បីបង្ការនូវគ្រោះធម្មជាតិនាពេលអនាគត។ យោងតាមការសិក្សាស្រាវជ្រាវរបស់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum បានបង្ហាញថា នាថ្ងៃអនាគត បាងកកគឺជាទីក្រុងមួយដែលប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិខ្លាំងបំផុតហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលថៃសម្រេចធ្វើការសាងសង់សួនច្បារផ្ទុកទីកភ្ញៀងដ៏ទំនើបនេះឡើង។

សួនច្បារថ្មីក្នុងទីក្រុងបាងកក

សួនច្បារនេះសាងសង់លើផ្ទៃក្រឡាដីសរុប ១១ហិចតា ជាមួយនឹងកញ្ចប់ទឹកប្រាក់ប្រមាណ ៧០០លានដុល្លារអាមេរិក។ វាមានកន្លែងស្តុកទឹកភ្ញៀងដ៏ធំនៅផ្ទៃខាងក្រោមដី។ គេបានឲ្យឈ្មោះវាថាជា “ធុងពិសេស”

ធុងពិសេសនេះអាចចែកចាយទឹកទៅតាមចរន្តសួនច្បារទាំងមូលបានរហូតដល់ទៅ ២០ថ្ងៃ ឯណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ធុងពិសេសនេះអាចផ្ទុកទឹកភ្ញៀងដែលហូរចូលដល់ទៅ ៣,៨លានលីត្រ

ប្រជាជនថៃពិតជាត្រូវការសួនច្បារនេះខ្លាំងណាស់ ដោយសារការប្រែប្រួលអាកាសធាតុបានវាយលុកតំបន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

អ្នកវិទ្យាសាស្ត្រព្យាករណ៍ថា នាឆ្នាំ២០៤០ បើសីតុណ្ហភាពផែនដីឡើងត្រឹមតែ២អង្សារទៀត នោះរយៈកម្ពស់ទឹកសមុទ្រនឹងកើន ២០សង់ទីម៉ែត្របន្ថែមដែរ។ បើសិនជាហេតុការណ៍កើតឡើងមែន នោះទីក្រុងបាងកកនឹងត្រូវប្រឈមមុខនឹងការលិចក្រុងទាំងមូលតែម្តង ដោយសារផ្ទៃទឹកខ្ពស់ជាងផ្ទៃដី។

សួនច្បារថ្មីក្នុងទីក្រុងបាងកក

ជាទូទៅប្រជាជនថៃ បានធ្វើការបូមដីដើម្បីយកទឹកក្នុងដីមកប្រើប្រាស់។ ការបូមទឹកពីក្នុងដីយកមកប្រើប្រាស់នេះ ពិតជានាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ស្រទាប់ដី។ វាអាចធ្វើឲ្យស្រទាប់ដីស្តើង  ឫ ប្រេះបាក់ស្រុតទៅក្រោមតែម្តង។ 

យោងតាមការសិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោក (World Bank) បានឲ្យដឹងបន្ថែមថា នាឆ្នាំ២០៥០ បាងកកអាចជាទីក្រុងមួយដែលអាចប្រឈមមុខនឹងគ្រោះមហន្តរាយទឹកជំនន់ដល់ទៅ៤ដង ប្រៀបធៀបនឹងបញ្ហាទឹកជំនន់ដែលពួកគេជួបសព្វថ្ងៃ។ 

អីចឹងហើយ ទើបរាជរដ្ឋាភិបាលថៃសម្រេចសាងសង់សួនច្បារនេះ ដើម្បីបង្ការនូវគ្រោះមហន្តរាយធម្មជាតិទាំងអស់នោះ៕ 

សួនច្បារថ្មីក្នុងទីក្រុងបាងកក
សួនច្បារថ្មីក្នុងទីក្រុងបាងកក
សួនច្បារថ្មីក្នុងទីក្រុងបាងកក
សួនច្បារថ្មីក្នុងទីក្រុងបាងកក
សួនច្បារថ្មីក្នុងទីក្រុងបាងកក
សួនច្បារថ្មីក្នុងទីក្រុងបាងកក
សួនច្បារថ្មីក្នុងទីក្រុងបាងកក
សួនច្បារថ្មីក្នុងទីក្រុងបាងកក
សួនច្បារថ្មីក្នុងទីក្រុងបាងកក
សួនច្បារថ្មីក្នុងទីក្រុងបាងកក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]