ចិន៖ កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យចេជាំង បានបង្កើតឆ្កែយន្តឆ្លាតវៃមួយគ្រឿង ដែលមានការរចនា និងសមត្ថភាពដូចទៅនឹងឆ្កែយន្តរបស់អាមេរិក។

ឆ្កែយន្ត Jueying របស់ចិន

ឆ្កែយន្តវៃឆ្លាតនេះមានឈ្មោះថា Jueying វាមានសមត្ថភាពអាចដើរ, រត់, ឡើងជណ្តើរ, ចៀសវាងឧបសគ្គនៅពីមុខ និងអាចដឹកទំនិញបានរហូតដល់ ២០ គីឡូ។ វាមានប្រវែង ១ ម៉ែត្រ ទម្ងន់ ៧០គីឡូក្រាម និងកម្ពស់ ៦០ សង់ទីម៉ែត្រ។ ឆ្កែយន្តនេះអាចដំណើរការបាន ២ ម៉ោងសម្រាប់ការសាកថ្មពេញ និងល្បឿនរត់កប់ (អតិប្បរិមា) របស់វាអាចរត់បានរហូតដល់ ៦គីឡូម៉ែត្រក្នុងមួយម៉ោង។

ឆ្កែយន្ត Jueying នេះត្រូវបានគេរំពឹងទុកថានឹងប្រើប្រាស់សម្រាប់ការត្រួតពិនិត្យសន្តិសុខ, ដឹកជញ្ជូន, និងការស្រាវជា្រវនានា នេះបើយោងតាមសារព័ត៌មានស៊ីនហួររបស់ប្រទេសចិន។

យ៉ាងណាមិញ មានមនុស្សជាច្រើនបានធ្វើការរិះគន់ចំៗថាចិន បានលួចចម្លងឆ្កែយន្ត SportMini របស់ក្រុមហ៊ុន Boston Dynamics ដែលមានទីតាំងនៅអាមេរិក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ឆ្កែយន្ត SportMini របស់អាមេរិក
ទស្សនាវីដេអូឆ្កែយន្តរបស់ចិន

ទស្សនាវីដេអូឆ្កែយន្តរបស់អាមេរិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]