កូរ៉េខាងត្បូង ៖ ប្រិយមិត្តបានជ្រាបរួចមកហើយថា ក្រុមចម្រៀង SHINee គឺស្ថិតនៅក្នុងលំដាប់ ក្រុមតារាល្បីរបស់ផលិតកម្ម SM ដែលបានសាងកេរ្តិ៍ឈ្មោះ ជាយូរមកហើយ។

ជាការពិតណាស់ ទោះបីជា SHINee បាត់បង់សមាជិកដ៏ខ្លាំងមួយរូបក៏ពិតមែន ប៉ុន្តែក្រុមចម្រៀងដ៏ល្បីមួយនេះ នៅតែអាចឈរជើង ក្នុងវិស័យនេះបានដោយសារតែ សមត្ថភាព និងទេពកោសល្យពិតៗ។

ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ Onew ដែលជាមេក្រុម ទើបតែបានប្រកាសថា លោកនឹងចេញទៅ បំពេញតួនាទីជាកងទ័ព ក្នុងពេលឆាប់ៗនេះហើយ។ ប៉ុន្តែមុនពេលដែលចាកចេញទៅ លោកក៏បានបញ្ចេញ Album ចម្រៀងទោលមួយ ដែលមានឈ្មោះថា “VOICE”។ ហើយនេះក៏ជា Album ដំបូងរបស់លោកផងដែរ សម្រាប់អ្នកគាំទ្រស្ដាប់កម្សាន្ត រយៈពេល ១ឆ្នាំកន្លះ ដែលលោកទៅបំពេញតួនាទី។ ប៉ុន្តែអ្វីដែលគួរឲ្យរំភើបបំផុតនោះគឺ ទើបតែចេញបាន ១ថ្ងៃ Album ចម្រៀងមួយនេះ ក៏ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារា iTunes ចំនួន ២៣ប្រទេសបាត់ទៅហើយ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖  

រូបភាព Onew
រូបភាព Onew
រូបភាព Onew
រូបភាព Onew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]