ចិន៖ ដូចប្រិយមិត្តបានដឹងហើយថាតារាសម្តែងដ៏មានប្រជាប្រិយភាពអ្នកនាង គង់ ចាន់ស្រីមុំ កាន់តែមានសុភមង្គលនឹងគ្រួសារខ្លាំងឡើង គួរឲ្យសរសើរ ក្រោយនាងបានចាប់ដៃរៀបការ ជាមួយលោកគឹម សីហា ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់រួចមក។

សុភមង្គលនៅក្នុងគ្រួសារដ៏តូចនេះ បានធ្វើឲ្យមហាជនជាច្រើនតែងតែសរសើរ និងចាប់អារម្មណ៍ទៅលើភាពផ្អែមល្ហែមរបស់ពួកគេ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ តែជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសស្រីរូបនេះ ក៏បាននាំគ្នាធ្វើដំណើរដើរលេងនៅក្រៅប្រទេស តែពីរនាក់យ៉ាងផ្អែមល្ហែមបំផុត។

តាមរយៈរូបភាពទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរដល់ពួកគេ ដែលទោះបីជាបច្ចុប្បន្ននេះមានកូនរួចមកហើយក្តី តែក្តីស្រលាញ់អ្នកទាំងពីរ តែងតែធ្វើឲ្យមហាជនលួចមើល និងសរសើរ ចង់បានគូជីវិតដូចពួកគេគ្រប់គ្នា។

មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែរូបសម្រស់ ការតែងខ្លួនរបស់ម្តាយឪពុកសម័យថ្មីមួយគូនេះ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ពេញចិត្ត បើទោះបីជានាង និងស្វាមីមានវ័យកាន់តែច្រើនយ៉ាងណាក្តី មើលទៅពិតមិនចាញ់កម្លោះក្រមុំនោះទេ៕

សូមទស្សនរូបភាពខាងក្រោមនេះ៖ 

គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
ស្រីមុំ និងស្វាមី ដើរលេងក្រៅប្រទេស
ស្រីមុំ និងស្វាមី ដើរលេងក្រៅប្រទេស
ស្រីមុំ និងស្វាមី ដើរលេងក្រៅប្រទេស
ស្រីមុំ និងស្វាមី ដើរលេងក្រៅប្រទេស
ស្រីមុំ និងស្វាមី ដើរលេងក្រៅប្រទេស
ស្រីមុំ និងស្វាមី ដើរលេងក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ