កូរ៉េខាងត្បូង ៖ នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់អ្នកគាំទ្រវិស័យសិល្បៈរបស់កូរ៉េទាំងឡាយ ខណៈដែលថ្មីៗនេះ ស្រាប់តែមានក្រុមចម្រៀង Kpop បុរសមួយក្រុម បានបង្ហាញខ្លួន ព្រមជាមួយនឹងភាពអស្ចារ្យ ដែលធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំ មិនសង្ស័យមិនបាន។

ជាការពិតណាស់ បើតាមការសង្កេតមើល តាមរយៈទម្រង់មុខ ក៏ដូចជាពណ៌នៃកែវភ្នែករបស់ពួកគេ បានបង្ហាញឲ្យឃើញថា ពួកគេមិនមែនជាជនជាតិកូរ៉េនោះឡើយ។ ប៉ុន្តែការតុបតែងខ្លួន និងស្ទីលសម្លៀកបំពាក់ ព្រមទាំងសម្លេងច្រៀង អាចធ្វើឲ្យអ្នកស្ដាប់យល់ច្រឡំបាន ថាជាជនជាតិកូរ៉េប្រាកដណាស់។ 

ជាក់ស្ដែងវាមានភាពដូចគ្នាច្រើន ស្ទើរតែទាំងស្រុងទៅហើយ។ ទាំងនេះជាហេតុផលដែលធ្វើឲ្យ អ្នកគាំទ្រមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងមួយក្រុមនេះ មានឈ្មោះថា EXP Edition មានសមាជិកចំនួន ៤នាក់ ហើយសុទ្ធសឹងតែ មិនមែនជាជនជាតិកូរ៉េ ប៉ុន្តែពួកគេបច្ចុប្បន្ន គឺជាក្រុមចម្រៀង Kpop ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ផលិតកម្មកូរ៉េ។

បើចង់ជ្រាបច្បាស់ ថាតើពួកគេច្រៀងចម្រៀងជាភាសាកូរ៉េ បានពីរោះយ៉ាងណានោះ?

សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖  

រូបភាព EXP Edition
រូបភាព EXP Edition
រូបភាព EXP Edition
រូបភាព EXP Edition

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]