រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មាន​ស្ត្រី​ជា​អាជីវករ​លក់ដូរ​ខោអាវ​ជជុះ​នៅ​ផ្សារ​ដេប៉ូ​ម្នាក់​បាន​ចង់​.​ក​សម្លាប់​ខ្លួន​នៅ​នឹង​តូប​លក់ដូរ​របស់​ខ្លួន នៅ​ជាន់​ទី​១ នៃ​ផ្សារ​ដេប៉ូ​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១ និង​១៥​នាទី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ខាងលើ​មានឈ្មោះ ស្វាយ សុផល អាយុ​៦៣​ឆ្នាំ ជា​អាជីវករ​លក់​ខោអាវ មាន​ទីលំនៅ​ផ្ទះ​លេខ 156 E1 ផ្លូវ​182 សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ដោយ​ស្ត្រី​ខាងលើ​បាន​ចង​.​ក​នឹង​ក្រមា​ជាមួយ​ច​ង្រឹ​ង​ដែក ហើយ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ស្ត្រី​ខាងលើ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​នោះ​នៅ​មិន​ទាន់​ដឹង​ដឹងច្បាស់នៅឡើយនោះទេ ។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មូលហេតុ​អាច​បណ្តាល​មក​ពី​មាន​វិបត្តិ​ក្នុង​គ្រួសារ និង​មាន​ជម្ងឺ​ប្រចាំ​កាយ​ផង រួម​ទាំង​ពិបាកចិត្ត​រឿង​កូន​ៗ​របស់​គាត់​ទើប​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង ហើយ​ទន្ទឹម​នឹង​នោះ​ក្រុម​គ្រួ​សារបាន​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​មាន​ទំនាស់​គ្នា​ផង​ដែរ​នៅ​កន្លែង​កើតហេតុ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]