ចិន៖ ប្រិយមិត្តច្បាស់ជាធ្លាប់ស្គាល់ស្នាដៃដ៏ប៉ិនប្រសប់ ក្នុងការច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗ ដែលភាគច្រើនមិនមែនច្នៃចេញពីសាច់ក្រណាត់ទេ គឺយកវត្ថុប្រើប្រាស់សាមញ្ញៗជុំវិញខ្លួន ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ខ្លាំងតែម្តង ថ្វីបើមិនអាចឱ្យមនុស្សទូទៅយកមកស្លៀកពាក់បានក៏ដោយ។ 

បុរសចិនច្នៃម៉ូតប្លែកៗពីវត្ថុសាមញ្ញៗ

យ៉ាងណាមិញ ថ្មីៗនេះក៏លេចមុខបុរសចិនម្នាក់ឈ្មោះ Dou Xiaogang ដែលមានសមត្ថភាព និងទេពកោសល្យស្រដៀងគ្នា ហើយបានទាក់ទាញប្រជាប្រិយភាពយ៉ាងលឿនពីមហាជន ក្រោយពីរូបគាត់បានយកវត្ថុមួយចំនួនដូចជា ផ្លិត កង់ម៉ូតូ វែក ឆ្នាំង ធុងសំរាម បង្គី វាំងនន និងសូម្បីតែធុងសំរាម មកច្នៃជាសម្លៀកបំពាក់ ហើយដើរតាមផ្លូវសាធារណៈយ៉ាងរំភើយ។ 

បុរសចិនច្នៃម៉ូតប្លែកៗពីវត្ថុសាមញ្ញៗ

បុរសច្នៃម៉ូតវ័យ ៣៨ ឆ្នាំ ដែលធ្លាប់ជាកសិករ និងមកពីខេត្តស៊ីឈួនរូបនេះបានបញ្ជាក់ថា គាត់ចង់ច្នៃម៉ូតដែលមិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងជួយដល់បរិស្ថានថែមទៀតផង៕ 

បុរសចិនច្នៃម៉ូតប្លែកៗពីវត្ថុសាមញ្ញៗ
បុរសចិនច្នៃម៉ូតប្លែកៗពីវត្ថុសាមញ្ញៗ
បុរសចិនច្នៃម៉ូតប្លែកៗពីវត្ថុសាមញ្ញៗ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]