ភ្នំពេញ៖ កំពូលស្មាតហ្វូន Huawei Mate20 បានក្លាយជាកំពូលស្មាតហ្វូន ដែលលក់ដាច់ជាងគេបំផុតក្នុងចុងឆ្នាំ ២០១៨ និងទទួលបានការសរសើរមិនដាច់ពីមាត់ពីគុណភាព និងបច្ចេកវិទ្យាថ្មីៗបំផុតក្នុងការផ្តិតយករូបភាព និងការថតវីដេអូបានល្អឥតខ្ចោះដោយសារតែមានលេចធ្លោជាច្រើន។

Huawei Mate20

កំពូលស្មាតហ្វូននេះ មានបំពាក់ដោយកាមេរ៉ាក្រោយបីគ្រាប់ ដោយសហការជាមួយ Leica ដែលអាចផ្តិតយករូបភាពអស្ចារ្យបំផុតនៅគ្រប់កាលៈទេសៈ គ្រប់ប្លង់ គ្រប់ទីកន្លែង និងពេលវេលា។ កាមេរ៉ាទីមួយមានទំហំ 16MB កំរិតចាប់ពន្លឺ f2.2 ជាមួយមុខងារ Ultra Wide Angle និង Macro Photography ថតបានផ្ទៃរូបភាពបានកាន់តែធំទោះបីជាស្ថិតក្នុងទីតាំងចង្អៀត ថតបានជិតបំផុត និងឆ្ងាយបំផុត ដូចរូបភាពឃើញផ្ទាល់នឹងភ្នែក។ កាមេរ៉ាទីពីរមានទំហំ 12MP កំរិតពន្លឺ f1.8 ជាមួយមុខងារ Wide Angle Lens ថតរូបបានលឿន រូបភាពមានគុណភាពខ្ពស់ និងច្បាស់ ម៉ត់ស្អាតតែម្តង ដោយមិនចាំបាច់កែច្រើន។ កាមេរ៉ាទីបី ទំហំ 8MP កំរិតចាប់ពន្លឺ f2.4 ជាមួយមុខងារ Telephoto lens ដែលអាចថតច្បាស់ សូម្បីតែវត្ថុតូចៗក្នុងផ្ទៃរូបភាព ថតរូបដែលនៅឆ្ងាយ និងអាច zoom បានពីរដង ដោយរក្សាគុណភាពរូបនៅតែច្បាស់ត្រជាក់ភ្នែកដដែល។ កាមេរ៉ាទាំងបីសុទ្ធតែជាប្រភេទកាមេរ៉ា AI ដែលឆ្លាតវៃ ផ្តល់នូវបទពិសោធន៍ក្នុងការថតរូប កាលីបៗ ទាន់សម័យជាច្រើនបែប។

អ្នកក៏អាចរីករាយជាមួយមុខងារ AI Portrait Photography ដ៏ពិសេសដែលអ្នកអាចថតរូបព្រាលខាងក្រោយ Bokeh Lighting effect បួនប្រភេទផ្សេងៗគ្នាពោពេញទៅដោយភាពទាក់ទាញ ប្លែកភ្នែក មុខងារ AI Re-Lighting Effect ដែលអ្នកអាចផ្លាស់ប្តូរ effect រូបភាពដ៏ឆ្លាតវៃតាមប្លង់ផ្សេងៗជាច្រើន និង AI Beauty។ រីឯកាមេរ៉ាមុខមានទំហំ 24MP ជាមួយកំរិតចាប់ពន្លឺ f2.0 ផ្តិតយករូបភាពបានកាន់តែស្រស់ស្អាត ហើយការថតជាក្រុម អាចចាប់យកទំរង់មុខបានយ៉ាងល្អផងដែរ។

លើសពីនេះទៅទៀត ជាមួយបច្ចេកវិទ្យាថ្មីលើ NPU ភ្លោះ កាមេរ៉ាទាំងបីមានបំពាក់ដោយ Advanced Master AI ដែលមានភាពឈ្លាសវៃអាចកំណត់សម្គាល់វត្ថុ ទេសភាពបានយ៉ាងសំបូរបែប និងចាប់រូបភាពបានស្អាតដូចកាមេរ៉ាអាជីព ដែលកាមេរ៉ាស្មាតហ្វូនដទៃ មិនមានសមត្ថភាពឆ្លាតវៃដូច្នេះ។

ចំណែកឯការថតវីដេអូវិញ កំពូលស្មាតហ្វូននេះ មានសមត្ថភាពអាចថតកំរិត 4K ដែលអាចថតបានវីដេអូមានគុណភាពខ្ពស់ ថតវីដេអូដូចថតភាពយន្ត ព្រមទាំងមានមុខងារ AI Cinema Mode និងអ្នកអាចកែពណ៌បែប AI ប្តូរជា background blur និងមានជម្រើសឡូយៗជាច្រើនទៀត ដែលអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត។ មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូននេះអាចថតវីឌីអូ slow motion កំរិត HD ដល់ទៅ 960fps ទៀតផង។

កំពូលស្មាតហ្វូននេះមានតម្លៃត្រឹមតែ $666 ជាមួយការថែមជញ្ជីងសុខភាព( Body Fat Scale) ឥតគិតថ្លៃ។ អ្នកអាចរកទិញបាននៅគ្រប់ហាងទូរស័ព្ទដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេសកម្ពុជា៕

Huawei Mate20
Huawei Mate20
Huawei Mate20

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]