ថៃ៖ ភាពផ្អែមល្ហែមគឺជារឿងមួយ ដែលគូស្នេហ៍តែងតែធ្វើជាមួយគ្នា ដើម្បីបង្ហាញ ពីក្តីស្រលាញ់ ដែលមានចំពោះគ្នាទៅវិញទៅមក។ យ៉ាងណាមិញ បើក្រឡេកមកមើលតារាសម្តែងថៃ៣គូនេះវិញ ថ្មីៗនេះ ពួកគេក៏តែងតែបង្ហាញពីភាពផ្អែមជាមួយគ្នាជារឿយៗ ដើម្បីបញ្ជាក់ប្រាប់អ្នកគាំទ្រពីស្នេហារបស់ពួកគេ។

តួយ៉ាង សម្រាប់តារាសម្តែង៣គូនេះដែរ មួយរយៈចុងក្រោយនេះ ពួកគេតែងតែបង្ហាញកាយវិកាផ្អែមល្ហែមជាមួយគ្នា ស្ទើរតែគ្រប់ពេល នៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ ស្ទើរតែលើសជាតិស្ករម្តងៗបាត់ទៅហើយ៕

តោះចង់ដឹងថាមានតារាសម្តែងរូបណា និងមានភាពផ្អែមល្ហែមបែបណាខ្លះ តាមដានខាងក្រោម៖

១. Mark Prin និង Kimmy Kimberley

កាលពីថ្មីៗនេះ គូស្នេហ៍ទាំងពីរ បានទៅលេងប្រទេសកូរ៉េជាមួយគ្នា ហើយពួកគេក៏បានបង្ហោះរូបផ្អែមល្ហែមជាច្រើនសន្លឹកនៅទីនោះ ដើម្បីបង្អួតអ្នកគាំទ្រផងដែរ។ 

Mark Prin និង Kimmy Kimberley

២. Mario Maurer និង Junju Gai-A

កាលពីថ្ងៃទី៤ ថ្មីៗនេះ តារាសម្តែងស្រីរូប Junju Gai-A បានShareរូបគួរឲ្យស្រលាញ់មួយរបស់ Mario ដើម្បី ជូនពរលោកក្នុងថ្ងៃកំណើត។ 

Mario Maurer និង Junju Gai-A

៣. Bella Ranee និង Weir Sukollawat

កាលពីថ្មីៗនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ បានបង្ហោះរូបភាពរ៉ូមែនទិក ខ្លាំងមែនទែន ដោយ Bella នាងបង្ហោះរូបកាន់ផ្កាកូលាបមួយបាច់ ខណៈពេលលោក Weir បង្ហោះរូបកាន់ប៉េងប៉ោងពណ៌លឿង។ ហើយអ្នកគាំទ្រជឿជាក់ថា នេះប្រាកដជារូបភាពគម្រប់ខួបស្នេហារបស់ពួកគេហើយ៕ 

Bella Ranee និង Weir Sukollawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]