អូស្ត្រាលី៖ កញ្ញា Francesca Hung ជាតារាសម្តែង និងតារាបង្ហាញម៉ូតមកពីទីក្រុងស៊ីដនី ត្រូវបានគេជ្រើសរើសឲ្យធ្វើជាបវរកញ្ញាពិភពលោកតំណាងឲ្យប្រទេសអូស្ត្រាលី បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនាងមានមុខមាត់ខុសពីបវរកញ្ញាអូស្រ្តាលីពីមុនៗ។

បវរកញ្ញាអូស្ត្រាលី Francesca Hung

នេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះ ដែលបវរកញ្ញាអូស្រ្តាលីមិនមានសក់ទង់ដែង ភ្នែកពណ៌ខៀវ ហើយនាងគឺជាជនជាតិចិនកាត់អូស្រ្តាលីទៀតផង។

កញ្ញាវ័យ ២៤ ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន SBS News ថា៖

«ខ្ញុំគិតថា អ្នករាល់គ្នាប្រាកដជាគិតថា បវរកញ្ញាអូស្រ្តាលីគួរតែរូបរាងយ៉ាងម៉េច ហើយអ្នកគ្រប់គ្នាច្បាស់ជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលស្រីសក់ទង់ដែង ភ្នែកពណ៌ខៀវមិនបានបង្ហាញខ្លួន។ បើក្រឡេកមើលបវរកញ្ញាអូស្រា្តលីពីមុនៗវិញ មានដូចជា Jesinta Franklin, Rachael Finch, និង Jennifer Hawkins ពួកគេទាំងអស់នេះសុទ្ធតែមានសក់ទង់ដែង និងភ្នែកពណ៌ខៀវ ហើយខ្ញុំក៏ធ្លាប់គិតថាមនុស្សស្រីអូស្រា្តលីទាំងអស់គួរតែមានរូបរាងបែបនេះដែរ។»   

បវរកញ្ញាអូស្ត្រាលី Francesca Hung

គួរឲ្យដឹងផងដែរ ប៉ាកញ្ញាគឺជាជនជាតិចិន និងម៉ាក់របស់កញ្ញាគឺជាជនជាតិអៀរឡង់កាត់អូស្រា្តលី ដូច្នេះកញ្ញាមានការលំបាកក្នុងការកំណត់អត្តសញ្ញាណរបស់ខ្លួន កាលពីនៅក្មេង។

កញ្ញាបានបង្ហើបថា៖ «កាលពីក្មេង ខ្ញុំមានអារម្មណ៍ថាខុសគេ ហើយខ្ញុំពិតជាមានការខ្មាសអៀនជាខ្លាំងចំពោះវប្បធម៌ដែលខ្ញុំទទូលបាន។ ប៉ុន្តែឥឡូវនេះ ខ្ញុំរៀនទទួលយក និងផ្លាស់ប្តូរការគិត ហើយខ្ញុំពិតជារីករាយណាស់ដែលខ្ញុំខុសគេ។ ខ្ញុំចង់លើកទឹក និងធ្វើជាគំរូដល់ក្មេងៗដែលកើតមកមានជាតិសាសន៍ច្រើន។» 

បវរកញ្ញាអូស្ត្រាលី Francesca Hung

បន្ថែមពីនេះទៀត កញ្ញាបានសារភាពថា ខ្លួនធ្លាប់មានជំងឺធ្លាក់ទឹកចិត្ត កាលពីយុវវ័យ កញ្ញាបានរៀបរាប់ថា៖

«ខ្ញុំធ្លាប់ស្អប់ខ្លួនឯងខ្លាំង ហើយគិតថាខ្លួនឯងគ្មានតម្លៃ នៅពេលខ្ញុំឆ្លុះកញ្ចក់មើលខ្លួនឯង ខ្ញុំគិតថាខ្លួនឯងពិតជាអាក្រក់មើល និងអស់សង្ឃឹមយ៉ាងខ្លាំង ព្រោះតែខ្ញុំជាកូនកាត់ចិន។ កាលពីមុន ខ្ញុំលើសទម្ងន់ខ្លាំង ខ្ញុំញុំាច្រើនណាស់ ព្រោះតែខ្ញុំគិតថាខ្លួនឯងអាក្រក់ ក្រោយមកខ្ញុំក៏ផ្លាស់ប្តូរការគិតរបស់ខ្ញុំ ហើយជីវិតខ្ញុំក៏ផ្លាស់ប្តូរប្រែក្លាយទៅជាល្អវិញ។ ចុងក្រោយខ្ញុំចង់បង្ហាញប្រាប់ពិភពលោកថា បើទោះបីជាខ្ញុំខុសគេ ក៏ខ្ញុំអាចធ្វើជាបវរកញ្ញាអូស្រ្តាលីបានដែរ។» 

បវរកញ្ញាអូស្ត្រាលី Francesca Hung

បវរកញ្ញាអូស្រ្តាលីរូបនេះ នឹងធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

បវរកញ្ញាអូស្ត្រាលី Francesca Hung
បវរកញ្ញាអូស្ត្រាលី Francesca Hung
បវរកញ្ញាអូស្ត្រាលី Francesca Hung
បវរកញ្ញាអូស្ត្រាលី Francesca Hung
បវរកញ្ញាអូស្ត្រាលី Francesca Hung
បវរកញ្ញាអូស្ត្រាលី Francesca Hung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]