អាមេរិក៖ អស់រយៈពេល៦៩ឆ្នាំមកហើយ ដែលលោកយាយ Genevieve Purinton អាយុ៨៨ឆ្នាំម្នាក់នេះ គិតថាកូនស្រីបង្កើតរបស់គាត់បានស្លាប់ក្នុងអំឡុងពេលសម្រាល។ 

ប៉ុន្តែក្រោយការពិនិត្យ DNA រួច លោកយាយក៏កើតមានអារម្មណ៍ភ្ញាក់ផ្អើល សឹងមិនជឿនឹងភ្នែក ក្រោយដឹងថាកូនស្រីបង្កើតគាត់នៅរស់រានមានជីវិត ហើយបានមកជួបគាត់ក្នុងរដ្ឋផ្លរីដា កាលពីព្រឹកថ្ងៃច័ន្ទ ទី ៣ ខែធ្នូ ឆ្នាំ ២០១៨កន្លងទៅនេះ។ 

ពេលម្តាយកូនទាំងពីរជួបគ្នាវិញ

យោងតាមសារព័ត៌មាន Insider ដែលបានចេញផ្សាយក្នុងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា លោកយាយ Purinton បានសម្រោលកូនស្រីរបស់គាត់ក្នុងឆ្នាំ១៩៤៥។ កាលនោះលោកយាយទើបមានអាយុ១៨ឆ្នាំប៉ុណ្ណោះ

ក្រោយពីការសម្រាល លោកយាយត្រូវគេបា្រប់ថា "កូនរបស់គាត់បានស្លាប់ក្នុងអំឡុងពេលសម្រាល"។ រឿងនេះហើយដែលជាដើមហេតុធ្វើឲ្យលោកយាយចងចាំក្នុងចិត្តថា "កូនស្រីរបស់គាត់បានស្លាប់បាត់ទៅហើយ"។ 

យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ លោកយាយ Purinton បានជួបកូនស្រីបង្កើតរបស់គាត់វិញហើយ ក្រោយការបែកគ្នាអស់រយៈពេល៦៩ឆ្នាំមកនេះ។

អ្នកស្រី Connie Moultroup អាយុ៦៩ឆ្នាំ ជាកូនស្រីបង្កើតរបស់លោកយាយដែលបានបាត់ខ្លួនបន្ទាប់ពីការសម្រាលនោះ។ 

យោងតាមប្រសាសន៍របស់អ្នកស្រី Moultroup ផ្ទាល់បានឲ្យដឹងបន្ថែមថា “កាលពីខ្ញុំមានអាយុ៥ឆ្នាំ ខ្ញុំតែងស្រមៃថាចង់ឃើញម្តាយបង្កើតខ្ញុំនៅថ្ងៃណាមួយ”។ 

ពេលម្តាយកូនទាំងពីរជួបគ្នាវិញ

ចំណែកឯលោកយាយ Purinton វិញ តែងតែមានអារម្មណ៍ថាឯកោ។ដោយសារបងប្អូនបង្កើតរបស់លោកយាយ Purinton ចំនួន៨នាក់បានចែកឋានអស់ទៅហើយ។ 

យោងតាមប្រសាសន៍របស់លោកយាយដែលបាននិយាយរៀបរាប់ប្រាប់ដល់សារព័ត៌មានខាងលើឲ្យដឹងថា “បន្ទាប់ពីការសម្រាល ខ្ញុំចង់ឃើញមុខកូនស្រីខ្ញុំណាស់។ តែមានគេប្រាប់ខ្ញុំថា នាងបានស្លាប់បាត់ទៅហើយ”។

គួរបញ្ជាក់ថា កូនស្រីបង្កើតរបស់លោកយាយ ត្រូវបានគេយកទៅប្រគល់ឲ្យ
មជ្ឈមណ្ឌលកុមារកំព្រាតាំងពីតូច។ បន្ទាប់មកក៏មានគ្រួសារមួយបាន ធានានាងទៅធ្វើជាកូនចិញ្ចឹមរបស់ពួកគេ។

មិនតែប៉ុណ្ណោះ នៅពេលម្តាយកូនទាំងពីរបានជួបគ្នាវិញ ពួកគាត់បាននិយាយសំណេះសំណាលសួរសុខទុក្ខគ្នាទៅវិញទៅមកប្រហែលជាកន្លះម៉ោង។

បើតាមសម្តីរបស់អ្នកស្រី Moultroup បាននិយាយថា “គាត់មិនអាចបដិសេធថាខ្ញុំមិនមែនជាកូនស្រីគាត់បានឡើយ ព្រោះពួកយើងមានមុខមាត់ដូចគ្នាណាស់”។នាងបន្តថា “ ខ្ញុំនិងម៉ាក់ក៏មានជំងឺប្រចាំកាយដូចគ្នាដែរ។ យើងទាំងពីរនាក់មានជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (stroke)”។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ម្តាយកូនទាំងពីរនាក់នេះសុទ្ធតែមានកូនប្រសានិងចៅរៀងៗខ្លួនហើយដែរ៕

មានវីដេអូនៅខាងក្រោម៖

ពេលម្តាយកូនទាំងពីរជួបគ្នាវិញ
ពេលម្តាយកូនទាំងពីរជួបគ្នាវិញ
ពេលម្តាយកូនទាំងពីរជួបគ្នាវិញ
ពេលម្តាយកូនទាំងពីរជួបគ្នាវិញ
ពេលម្តាយកូនទាំងពីរជួបគ្នាវិញ
ពេលម្តាយកូនទាំងពីរជួបគ្នាវិញ
លោកយាយ Purinton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]