ភ្នំពេញ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ សាជីវកម្មរីនណៃជប៉ុន (Rinnai Corporation) និងក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា Camcona Trading Cambodia ជាក្រុមហ៊ុនដែលទទួលសិទ្ធិនំាចូល និងចែកចាយផលិតផលពីសាជីវកម្មរីនណៃ បានរៀបចំកម្មវិធីជប់លៀងអាហារពេលល្ងាចជួបជុំជូនអតិថិជន និងដាក់បង្ហាញផលិតផលចង្រ្កាន និងម៉ាស៊ីនទឹកក្តៅប្រភេទស្ដុកទឹកស៊េរីថ្មី។ 

សាជីវកម្មរីនណៃ(Rinnai)ជប៉ុន

លោក Yuzo Yoshida តំណាងផ្នែកអាជីវកម្មក្រៅប្រទេសនៃ សាជីវកម្មរីនណៃជប៉ុនឲ្យដឹងថា៖ 

“សាជីវកម្មរីនណៃបានកើតឡើងតាំងពីឆ្នាំ១៩២០ និងមានបទពិសោធន៍ជិត១០០ឆ្នាំ ក្នុងការផលិត និងឧបករណ៍ផ្នែកកម្តៅដូចជា៖ ម៉ាស៊ីនទឹកក្តៅ, ចង្ក្រាន, និងម៉ាស៊ីនបឺតផ្សែងជាដើម”។

លោកបន្ដថា៖ 

“បច្ចុប្បន្នសាជីវកម្មរីនណៃបានលក់ផលិតផលរបស់ខ្លួននៅជាង៨០ប្រទេស និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១៧។ ជាក់ស្ដែងនៅក្នុងប្រទេសជប៉ុន រីនណៃជាប់លំដាប់ថ្នាក់ទី១ ដែលមានចំនែកទីផ្សារធំជាងគេខាងផ្នែកផលិត ឧបករណ៏ប្រើថាមពលហ្គាស។ នៅទីផ្សារក្រៅប្រទេសរីនណៃក៏ ទទួលបានចំណែកទីផ្សារធំលេខ១ នៅទីផ្សារសហរដ្ឋអាមេរិក, អូស្រ្តាលី, ណូវែលសេឡង់ និងប្រេស៊ីលខាងម៉ាស៊ីនទឹកក្ដៅប្រើថាមពលហ្គាស”។
លោក Yuzo Yoshida

អ្នកស្រី គឹមស្រ៊ុន អេលីដា អគ្គនាយិការក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ឲ្យដឹងថា៖ 

«ក្រុមហ៊ុនខេមខូណាបានផ្ដើម ទំនាក់ទំនងអាជីវកម្មជាមួយសាជីវកម្មរីនណៃប្រមាណជាង៦ឆ្នាំហើយ ក្នុងឆ្នាំនេះបានពង្រីកការចែកចាយ បន្ថែមនូវផលិតផលចង្ក្រាននិងម៉ាស៊ីនបឺតផ្សែង។

អ្នកស្រីបន្តទៀតថា៖

«ផលិតផលម៉ាករីនណៃមានការពេញនិយម និងទទួលបាននូវការគាំទ្រយ៉ាងឆាប់រហ័សពី សំណាក់អតិថិជន និងអ្នកប្រើប្រាស់ដោយសារតែរីនណៃមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបប្រកបដោយភាពឆ្នៃប្រឌិត មានគុណភាព, ប្រើធន់បានយូរ, មានសុវត្ថិភាព, សន្សំសំចៃថាមពល, រចនាម៉ូតទាន់សម័យ ព្រមទាំងសេវាកម្មល្អ»៕
អ្នកស្រី គឹមស្រ៊ុន អេលីដា
សាជីវកម្មរីនណៃ(Rinnai)ជប៉ុន
សាជីវកម្មរីនណៃ(Rinnai)ជប៉ុន
សាជីវកម្មរីនណៃ(Rinnai)ជប៉ុន
សាជីវកម្មរីនណៃ(Rinnai)ជប៉ុន
សាជីវកម្មរីនណៃ(Rinnai)ជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]