ថៃ៖ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ គឺជាថ្ងៃដ៏ពិសេសមួយ ដែលប្រជាជនថៃគ្រប់ជាន់ថ្នាក់ទូរទាំងប្រទេស បានចាត់ទុកថ្ងៃមួយនេះ ជាថ្ងៃនៃការរំលឹកដឹងគុណ ដល់លោកឪពុកជាទីគោរពស្រលាញ់ ដោយពិធីមួយនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ។

នៅក្នុងថ្ងៃរំលឹកគុណឪពុកឆ្នាំនេះដែរ គេក៏បានសង្កេតឃើញថាមានកូនប្រុសស្រីតូចៗ របស់តារាល្បីៗ បានបង្ហាញពីទង្វើរដ៏គួរឲ្យស្រលាញ់ ចំពោះលោកប៉ារបស់ពួកគេ ដោយក្នុងនោះ កូនៗរបស់តារាប្រុសស្រីទាំងនេះ បានក្រាបសំពះ និងមានជាផ្កាម្លិះ ជូនទៅដល់ប៉ាៗរបស់ពួកគេ ដែលមើលទៅពិតជាកក់ក្ដៅ និងពោរពេញទៅដោយសុភមង្គលមែនទែន។

ជាមួយនឹងសកម្មភាពដ៏គួរក្នាញ់ របស់កូនៗប្រុសស្រីតារាល្បីៗទាំងនេះ គឺបានធ្វើឲ្យមហាជនដែលឃើញហើយ នាំគ្នាសរសើរមិនដាច់ពីមាត់ ពីការបង្ហាត់បង្រៀនឲ្យចេះដឹងគុណដល់ឪពុកម្ដាយ ចាប់តាំងតែពីវ័យនៅក្មេងៗបែបនេះទៅផងដែរ។

ចង់ដឹងថាគួរឲ្យស្រលាញ់យ៉ាងណា សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Mick និងកូនស្រី
Mick និងកូនស្រី
Mick និងកូនស្រី
ស្វាមី និងកូនប្រុស Chompoo
គ្រួសារ Em Busarakum
ស្វាមី និងកូនប្រុស Janesuda
Sunisajett និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]