ថៃ៖ ប្រហែលជាប្រិយមិត្តនៅចាំបាន ពីតារាហ្វេសប៊ុក អ្នកនាង Waraphon ដែលព្រមបើកដៃឲ្យស្វាមីរបស់ខ្លួន នាំស្រីថ្មី ឲ្យមករស់នៅក្នុងផ្ទះតែមួយជាមួយគ្នា ហើយថែមទាំង ស្រលាញ់គ្នា ដោយមិនប្រច័ណ្ឌ ឬច្រណែនគ្នាអ្វីនោះទេ។

កាលពីថ្មីៗនេះដែរ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយទៀត ដែលលោកAnurak ជាស្វាមីនាង បាននាំស្រី២នាក់ ធ្វើជាប្រពន្ធចុងទៀត ដែលពួកគេ សុទ្ធតែមានសម្រស់ស្អាតៗដូចគ្នា។

ក្នុងនោះ អ្នកនាង Waraphon ក៏បាននិយាយឲ្យដឹងដែរថា តាមពិតទៅ ស្វាមីរបស់នាង ដំបូងយកតែមនុស្សស្រីមកម្នាក់ទៀតតែប៉ុណ្ណោះ ដោយពេលនោះ នាងក៏មិនថាអ្វីនោះដែរ ព្រោះថា ចរិតរបស់ប្តីនាង ចូលចិត្តស្រីស្អាតៗ។ ប៉ុន្តែមិនបានប៉ុន្មាន លោកក៏យកមនុស្សស្រីម្នាក់ មកនៅផ្ទះទៀត ដោយពេលនោះ នាងក៏មានការភ្ញាក់ផ្អើលដែរថា ហេតុអ្វី លោក មិនក្រែងចិត្តនាងសូម្បីតែបន្តិច ដែលយកម្នាក់ហើយម្នាក់ទៀត។

ប៉ុន្តែយូរៗទៅ ប្រពន្ធដើម ក៏ព្រមទទួលការពិត និងរស់នៅជាមួយគ្នា ជាមួយនឹងប្រពន្ធចុងទាំង៣ យ៉ាងមានសុភមង្គល និងដើរលេងជាមួយគ្នាជាធម្មតា។ មិនតែប៉ុណ្ណោះ នាងក៏បានសរសេរនៅក្នុងហ្វេសប៊ុកថា «ស៊ូឲ្យប្តីយកប្រពន្ធចុង ២ ៣ មកផ្ទះ គ្រាន់បើឲ្យប្តីដើរយកស្រីតាមដងផ្លូវ»។

ចំពោះរឿងរ៉ាវគ្រួសាររបស់ពួកគេ ក៏បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលខ្លាំង ដែលមិនចង់ជឿទឹកចិត្តប្រពន្ធដើម ព្រមឲ្យប្រពន្ធចុង៣នាក់ មកនៅផ្ទះជាមួយគ្នាបែបនេះ។ ជាពិសេស ពួកគេទាំង៥នាក់ ថែមទាំងធ្វើបុណ្យផ្សងជួបគ្នា ជាតិក្រោយ ទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

នាង Waraphon ជាប្រពន្ធដើម
នាង Waraphon និងប្រពន្ធចុង
កាលរស់នៅពីមុន មានតែ៣នាក់
កាលរស់នៅពីមុន មានតែ៣នាក់
មិនបានប៉ុន្មានយកម្នាក់ទៀតមក
មិនបានប៉ុន្មានយកម្នាក់ទៀតមក
មិនបានប៉ុន្មានយកម្នាក់ទៀតមក
ស្រាប់តែថ្មីៗ ក៏យកប្រពន្ធចុងមកថែមម្នាក់ទៀត
ស្រាប់តែថ្មីៗ ក៏យកប្រពន្ធចុងមកថែមម្នាក់ទៀត
ពួកគេធ្វើបុណ្យរួមគ្នា
ពួកគេធ្វើបុណ្យរួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]