ភ្នំពេញ៖ នៅទីបំផុតតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីហ្សា បានហ៊ានបើករឿងរ៉ាវទំនាក់ទំនងស្នេហា ជាមួយតារាសម្ដែងថ្ពាល់ខួច លោក ថមមី ជាសាធារណៈ បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល៤ឆ្នាំមកនេះ។

ក្នុងនេះដែរ កាលពីយប់មិញនេះ តារាចម្រៀងស្រី កញ្ញា សួស វីហ្សា បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបនាងស្រាប់តែបង្ហាញភាពផ្អែមល្ហែម នៅក្នុងថ្ងៃខួបស្នេហាគម្រប់៤ឆ្នាំរបស់ខ្លួន។ 

ជាមួយគ្នានោះដែរ តារាស្រីរូបនេះក៏បានបង្ហាញអារម្មណ៍ ដែលព្យាយាមលាក់បាំងជាយូរឆ្នាំ នៅលើគណនីផ្លូវការរបស់នាងថា « Happy anniversary 4year អរគុណTដែលតែងតែគោរពស្រលាញ់ និងផ្តល់តម្លៃអោយខ្ញុំរហូតមក សំខាន់ស្រលាញ់គាត់ត្រង់ទោះពេលពិបាកខ្លាំងប៉ុណ្ណាក៏នៅក្បែរ មិនទៅចោល មិនរត់ចោល ចឹងខ្ញុំគួរដល់ពេលតបស្នងដល់គាត់វិញ ដោយក្តីគោរពស្រលាញ់ដូចគ្នា អរគុណដល់បងប្អូន ពូមីងទាំងសងខាង រួមទាំងក្រុមរាំ នឹងម្ចាស់ហាងផ្ទាល់ដែលព្រួតគ្នាធ្វើកម្មវិធី អោយមួយទំហឹងយ៉ាងសប្បាយនឹងពេញដោយអត្ថន័យ ខ្ញុំមិនដឹងទេថាខ្ញុំធ្វើនេះ ខុសរឺត្រូវយ៉ាងណា ចឹងមានតែសូមអធ្យាស្រ័យពីបងប្អូនទាំងក្នុងនឹងក្រៅFBផង ខ្ញុំគ្រាន់តែដឹងត្រឹមថា ខ្ញុំចង់ផ្តល់តម្លៃនៃពាក្យថាស្រលាញ់អោយមនុស្សដែលខ្ញុំស្រលាញ់នឹងផ្តល់អោយខ្លួនឯង ដោយលែងលាក់លៀម ដោយក្តីគោរពពីខ្ញុំ សួស វីហ្សា»។

ទន្ទឹមជាមួយនឹងដំណឹងដ៏ល្អនេះដែរ បានធ្វើឲ្យហ្វេនៗមានក្ដីរំភើបចិត្តជាខ្លាំង និងជាពិសេសបានជូនពរឲ្យគូស្នេហ៍តារាមួយគូនេះ ស្រលាញ់គ្នាជារៀងរហូត ហើយក៏សង្ឃឹមថាពួកគេនឹងអាច មានដំណឹងដ៏ពិសេសមួយផ្សេងទៀតឆាប់ៗខាងមុខនេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖  

សួស វីហ្សា និងថមមី
សួស វីហ្សា និងថមមី
សួស វីហ្សា
នំខួបស្នេហាគម្រប់៤ឆ្នាំ
សួស វីហ្សា ថមមី និងមិត្តភក្តិ
សួស វីហ្សា ថមមី និងមិត្តភក្តិ
សួស វីហ្សា ថមមី និងមិត្តភក្តិ
សួស វីហ្សា ថមមី និងក្រុមរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា