ឥណ្ឌា៖ ពង្រូលជាសត្វក្នុងបញ្ជីដែលជិតផុតពូជ ជាមួយសត្វជាច្រើនប្រភេទទៀត ដោយអត្រាធ្លាក់ចុះយ៉ាងគំហុកនេះ បាននិងកំពុងកើតឡើងដោយសារការប្រមាញ់ខុសច្បាប់ ដើម្បីយកស្រការបស់វាទៅលក់សម្រាប់ធ្វើថ្នាំបុរាណក្នុងតម្លៃដ៏ខ្ពស់ នៅប្រទេសវៀតណាម និងប្រទេសចិន។

សត្វពង្រូល

ថ្វីបើតាមក្បួនវេជ្ជសាស្ត្រ ស្រការបស់វាមានជាតិស្នែង ដែលមិនខុសពីសក់ និងក្រចករបស់មនុស្ស ហើយពុំមានការទទួលស្គាល់ណាមួយ បញ្ជាក់ពីគុណតម្លៃផ្នែកឱសថសាស្ត្រក៏ដោយ ក៏ព្រានព្រៃអាចលក់មួយក្បាលក្នុងតម្លៃ ស្មើនឹងប្រាក់ខែរបស់គេបួនខែឯណោះ ព្រោះគ្រូពេទ្យក្រៅខោមួយចំនួនជឿថា គេអាចយកស្រការបស់វាមកធ្វើថ្នាំបុរាណ ដែលអាចព្យាបាលជំងឺមួយរយមុខ និងជំនួយសុខភាពផ្លូវភេទទៀតផង។ 

សត្វពង្រូល

អ្វីដែលគួរឱ្យខ្លោចចិត្តនោះគឺ វីដេអូមួយត្រូវបានថតថ្មីៗនេះ ដោយអ្នកស្រាវជ្រាវបង្កប់ខ្លួនម្នាក់ មកពីផ្នែកស្រាវជ្រាវដើម្បីអភិរក្សសត្វព្រៃ នៅសាកលវិទ្យាល័យ Oxford និងអង្គការការពារសត្វពិភពលោក បានបង្ហាញពីទម្លាប់ប្រមាញ់សត្វពង្រូលក្នុងរដ្ឋ Assam នៃប្រទេសឥណ្ឌា ដែលមើលទៅគួរឱ្យសង្វេគជាទីបំផុត។ 

សត្វពង្រូល

ក្រោយទស្សនាវីដេអូរួចហើយ យើងខ្ញុំសង្ឃឹមថា អ្នកដែលមិនធ្លាប់ហូបសាច់ពង្រូល និងសត្វព្រៃដទៃទៀត នឹងមិនដាច់ចិត្តចង់ភ្លក់ ចង់ដឹង ចង់សាកនឹងគេដែរ ហើយអ្នកដែលនិយមចូលចិត្ត និងឧស្សាហ៍ហូបទាំងប៉ុន្មានអាចកែប្រែចិត្ត ហើយទុកផ្លូវឱ្យគ្នាបានរស់បន្តពូជដោយឆ្លើយថា “ទេ” ចំពោះការហូប និងជួញដូរសត្វដ៏គួរឱ្យអាណិតទាំងនេះ៕

ការសម្លាប់សត្វពង្រូល
ការសម្លាប់សត្វពង្រូល
ស្រការបស់សត្វពង្រូល
ស្រការបស់សត្វពង្រូល
ស្រការបស់សត្វពង្រូល

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]