អាមេរិក៖ បច្ចុប្បន្នសាកលវិទ្យាល័យ Harvard កំពុងប្រឈមមុខនឹងពាក្យបណ្តឹងមួយ ដែលត្រូវបានចោទប្រកាន់ថាបានធ្វេសប្រហែសនិងមិនយកចិត្តទុកដាក់ចំពោះនិស្សិតម្នាក់ឈ្មោះ Luke Z. Tang ដែលបានធ្វើអត្តឃាតកាលពីខែកញ្ញា ឆ្នាំ ២០១៥។

និស្សិត Luke Z. Tang

កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៨ ជាខួបបីឆ្នាំនៃការស្លាប់របស់និស្សិតម្នាក់ដែលមានឪពុកឈ្មោះ Wendell W. Tang និងជាអ្នកបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល Middlesex County ដើម្បីប្តឹងសាកលវិទ្យាល័យ Harvard ចំពោះការធ្វេសប្រហែស និងគ្មានវិធីបង្ការទប់ស្កាត់ការធ្វើអត្តឃាតរបស់កូនប្រុសគាត់ និងទារសំណងចំនួន ២០លានដុល្លារអាមេរិក។

គួរឱ្យដឹងថា កាលពីខែមេសា ឆ្នាំ ២០១៥  និស្សិតវ័យ ១៨ឆ្នាំម្នាក់ធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនម្តងដែរតែមិនបានសម្រេច ហើយខាងសាលាបានទាមទារឲ្យរូបគេត្រូវទទួលការប្រឹក្សាយោបល់ផ្នែកសុខភាពផ្លូវចិត្តជាប្រចាំ ទើបអាចបន្តរៀននៅសាលាបាន។

ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៥ និស្សិតម្នាក់នេះមិនបានទទួលការប្រឹក្សាយោបល់ផ្នែកសុខភាពផ្លូវចិត្តទេ ហើយគេក៏បានធ្វើអត្តឃាតនៅខែកញ្ញាតែម្តង ហើយចំពោះមូលហេតុនៃការធ្វើអត្តឃាតវិញគឺយើងពុំទាន់ដឹងច្បាស់នៅឡើយ។

និស្សិត Luke Z. Tang

យ៉ាងណាមិញខាងសាលាមិនទាន់បានឆ្លើយតបនឹងពាក្យបណ្តឹងនេះទេ ហើយតុលាការបានបង្គាប់ឱ្យសាកលវិទ្យាល័យ Harvard ឆ្លើយតបត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]