យោង​​​ទៅតាម​​​ប្រភពព័ត៌មាន​​ពីគេហទំព័រ​​​​​ញូវអេស៊ី​ចេញផ្សាយ​កាលពីថ្ងៃ​សុក្រ ទី១៦ មីនា ​​​ឆ្នាំ២០១២ ​​បានឱ្យ​ដឹង​ថា ​​តារាសម្តែង​​​សិចស៊ី​​​តៃវ៉ាន់​​​​ និងមិត្តប្រុសរបស់នាង​បានយល់ព្រម​បង់ប្រាក់​​សងជំងឺចិត្ត​ចំនួន​​ជិត​១០ម៉ឺនដុល្លារ​ដល់​​អ្នកបើកបរ​តាក់ស៊ី​ ដើម្បី​​បញ្ចប់សំណុំ​​រឿង​​​ក្តីក្នុង​​តុលា​ការ ។ ​នៅ​ក្នុង​​​សវនាការ​ភាគី​​ទាំង​ពីរបានយល់ព្រម ​​បញ្ចប់​សំណុំ​រឿង​​​ត្រឹមនេះ ដោយ​ភាគីជនរង គ្រោះ​​ ព្រម​ទទួល​​យកប្រាក់​សងជំងឺ​ចិត្ត​​​​ចំនួន​​ជិត​១០​ម៉ឺន​ដុល្លារ ដោយមិន​ចាំ​បាច់​បន្ត​សំណុំ​រឿង​ទៅ​​ដល់ថ្ងៃ​ទី៥ មេសា ​ខាងមុខទៀត​​ឡើយ ។

​លោក​លីន​អ្នក​បើកបរ​តាក់​ស៊ី និង​ប្រពន្ធ​​របស់គាត់​បាន​និយាយ​​ប្រាប់​អ្នកយកព័ត៌មាន​ថា ៖ ខ្ញុំ​ជ្រើសរើសយក​​​ការ​ការ​សុំអភ័យ​ទោស​របស់​តារាសម្តែង​ និង​មិត្ត​ប្រុស​​របស់នាង បន្ទាប់​ពីម្តាយ​របស់​ម៉ាគីយូ ដែល​បានចូល​ស្តាប់​សវនា​ការ​​កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ មីនា ឆ្នាំ​២០១២​​បានបន្ទន់ឥរិយាបថ និងសុំអភ័យ​ទោស​ពីក្រុម​គ្រួសារ​របស់ខ្ញុំ ។​នៅខាង​ក្រៅ​តុលាការ លោកតូមូយូរី មិត្ត​ប្រុស​​​របស់នាង​បាននិយាយថា ​ខ្ញុំ​សូមអភ័យ​ទោសដល់ប្រជាពលរដ្ឋ​តៃវ៉ាន់ទាំងមូល ហើយ​ខ្ញុំ ​សូមបន់ស្រន់​ឱ្យ​លោក​លីន អ្នក​បើកបរតាក់ស៊ី​​បានជាសះស្បើយនៅពេលឆាប់ៗ​ខាងមុខនេះ ។

គួររំលឹកដែរថា ​​តារាស​ម្តែង​ម៉ាគីយូ​ និង​​តូមូយូរី ត្រូវ​បាន​ចោទប្រកាន់​​​ពីបទបង្ក​​របួស​ស្នាម​ទៅលើ​អ្នកបើកបរ​​តាក់ស៊ី​​​​កាលពី​ថ្ងៃទី​២ កុម្ភៈ ឆ្នាំ​​២០១២ នៅ​ពេល​ដែល​មិត្ត​ប្រុស​របស់​នាង​​វ៉ៃ​អ្នកបើកបរ​​​តាក់ស៊ី​ ដោយ​សារ​រឿង​​ជម្លោះ​ដាក់ខ្សែ​ក្រវាត់​សុវត្ថិ​ភាពប៉ះពាល់​សុដន់​​នាង​ម៉ាគី​យូ​​ធ្វើ​ឱ្យ​លោកតូមូយូរីខឹង​ខ្លាំង ហើយ​ក៏​វៃ​អ្នក​បើកបរ​តាក់ស៊ីនោះ​ឱ្យ​របស់​ធ្ងន់​តែម្តង  ៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]