កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៤ម្សិលមិញនេះ តារាចម្រៀងដ៏ល្បី ក៏ដូចជាសមាជិកក្នុងក្រុម T-ara នាង Jiyeon បានធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធីមួយឈ្មោះថា “Video Star”។

សម្រាប់ការចូលរួមក្នុងកម្មវិធីនោះផងដែរ នាង Park Na Rae ដែលជាពិធីករបានចោទជាសំនួរចាក់ដោតមួយទៅនាង Jiyeon អំពីក្រុមរបស់នាងថា៖ “តើ T-ara កំពុងមានបញ្ហាមែនទេ?” ។ ភ្លាមៗនោះ នាង Jiyeon ហាក់អន់ចិត្តជាមួយនឹងសំនួរបន្តិច ហើយនាងក៏ឆ្លើយតបទៅវិញថា៖ “T-ara មិនបានរំសាយក្រុមទេ។ ហើយពួកយើងក៏មិនដែលនិយាយថាពួកយើងរំសាយក្រុមដែរ ប៉ុន្តែមនុស្សជាច្រើនបានជឿថាពេលនេះ ពួកយើងបានរំសាយក្រុមបាត់ទៅហើយ”។

ទោះជាយ៉ាងណាក្តី សម្រាប់ពាក្យសម្តីរបស់ Jiyeon បានធ្វើឲ្យគ្រប់គ្នាសប្បាយចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះអ្នកគាំទ្រមួយចំនួនបានគិតថា T-ara បានបំបែកក្រុមបាត់ទៅហើយ។ ហើយមួយរយៈពេលកន្លងមកនេះ T-ara ក៏តែងតែជួបបញ្ហារាប់មិនអស់ផងដែរ ដូច្នេះហើយទើបធ្វើឲ្យពួកគេគិតមកលើក្រុម T-ara បែបនេះ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Jiyeon
Jiyeon
ក្នុងកម្មវិធី Video Star
ក្នុងកម្មវិធី Video Star

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]