កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តជ្រាបមកហើយថា តារាចម្រៀងKpopស្រី កំពុងមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ គឺតារាចម្រៀងស្រី Lisa សមាជិកក្រុម Blackpink ដែលនាងមានដើមកំណើតមកពីប្រទេសថៃ ពោលគឺនាងគឺជាជនជាតិថៃសុទ្ធសាធតែម្តង ប៉ុន្តែដោយសារតែសមត្ថភាពទេពកោសល្យសិល្បៈខ្ពស់ ក៏ដូចជាការខិតខំប្រឹងប្រែង ទើបធ្វើឲ្យនាងអាចឈានមកដល់ចំនុច ជាតារាចម្រៀងKpopល្បីលំដាប់អន្តរជាតិ ដូចសព្វថ្ងៃនេះបាន។

តួយ៉ាង មួយរយៈពេលចុងក្រោយនេះផងដែរ ក៏បានលេចឡើងនូវវីដេអូកាលពីច្រើនឆ្នាំមុន របស់Lisa ដែលនាងបញ្ចេញក្បាច់រាំជាមួយនឹង ក្រុមរាំប្រចាំសាលារៀននៅប្រទេសថៃ កាលពីនាងនៅក្មេង។ យ៉ាងណាមិញ តាមរយៈវីដេអូខាងក្រោមនេះ ធ្វើឲ្យប្រិយមិត្តគាំទ្រ ទស្សនាស្ទើរតែភ្លឹក ដោយមិននឹកស្មានថា កាលពីក្មេង Lisa ពូកែរាំខ្លាំងដល់ថ្នាក់នេះសោះ ថែមទាំងជាក្បាច់រាំបែប Hip Hop ចាក់ក្បាច់ Break Dance ដែលជាក្បាច់រាំរបស់មនុស្សប្រុស កម្រនឹងមានមនុស្សស្រីរៀនថែមទៀតផង។

ហើយមកទល់បច្ចុប្បន្ននេះ សមត្ថភាពរាំរបស់ Lisa ក៏ខ្លាំងដូចដើម និងត្រូវបានលើកតម្កើងជា សមាជិកក្រុមរាំដ៏សំខាន់បំផុតប្រចាំក្រុម Blackpink ថែមទៀតផង៕ 

Lisa សមាជិកក្រុម Blacpink
Lisa សមាជិកក្រុម Blacpink
Lisa សមាជិកក្រុម Blacpink
Lisa សមាជិកក្រុម Blacpink
Lisa សមាជិកក្រុម Blacpink

ខាងក្រោមនេះជាវីដេអូរាំពេញ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]