ស្ពៃក្តោបជាបន្លែមួយដ៏ពេញនិយមខ្លាំង ដែលគេច្រើនចូលចិត្តចម្អិនជាមួយសម្ល  ឆា  និងស៊ុប ជាដើម។  មិនត្រឹមតែឆ្ងាញ់ ថែមទាំងជារុក្ខជាតិសុខភាពលេខមួយទៀតផង។ នេះក៏មកពីសារធាតុចិញ្ចឹមយ៉ាងសំបូរបែបទទួលបានពីស្ពៃក្តោប។

ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន ទទួលបានពីការបរិភោគស្ពៃក្តោប៖ 

១. ស្ពៃក្តោបជាប្រភពនៃវីតាមីនK

វីតាមីនK ទទួលបានពីការបរិភោគស្ពៃក្តោបជាសារធាតុយ៉ាងសំខាន់នៃកោសិកាខួរក្បាល (ណឺរ៉ូន)។  វីតាមីនK ជាសារធាតុផ្សុំនៃស្រោមព័ទ្ធនៅពីខាងក្រៅរបស់កោសិកាណឺរ៉ូនខួរក្បាល ដើម្បីបង្កើនល្បឿនទំនាក់ទំនងរវាងកោសិកាខួរក្បាលមួយទៅកោសិកាមួយទៀត។  កត្តានេះជួយបង្កើនការចងចាំ និងសមត្ថភាពនៃការគិតពិចារណា។

ជាពិសេសទៅទៀត ស្ពៃក្តោបមានផ្ទុកសារធាតុប្រឆាំងជាតិពុលម៉្យាង ដែលចូលរួមចំណែកទប់ស្កាត់ការខូចខាតនៃកោសិកាខួរក្បាលទៀតផង។

មុខម្ហូបជាមួយនឹងស្ពៃក្តោប

២. ស្ពៃក្តោបជាប្រភពនៃសារធាតុរ៉ែសំខាន់ៗ

អ្នកដឹងទេ ស្ពៃក្តោបក៏ជាប្រភពនៃសារធាតុរ៉ែដ៏សំខាន់ៗសម្រាប់ការលូតលាស់នៃឆ្អឹងផងដែរ ដូចជាកាល់ស្យូម ម៉ាញេស្យូម ជាដើម ដែលដើរតួនាទីយ៉ាងសកម្មក្នុងការទប់ស្កាត់ការបាត់បង់ និងស្រូបបញ្ចូលនៃសារធាតុកាល់ស្យូមក្នុងឆ្អឹង។  កត្តានេះចូលរួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងពេលយើងអាយុច្រើនទៅ។

ស្ពៃក្តោបក៏សំបូរដោយសារធាតុប៉ូតាស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់ក្នុងការរក្សាលំនឹងនៃសម្ពាធឈាម និងចង្វាក់បេះដូងឲ្យនៅកម្រិតធម្មតា។  ជាពិសេសវាជួយផ្តល់ភាពបត់បែននៃសរសៃឈាម ដែលធ្វើឲ្យលំហូរនៃបរិមាណឈាមទៅចិញ្ចឹមរាល់កោសិកាទាំងអស់បានច្រើននិងគ្រប់គ្រាន់។

សារធាតុរ៉ែទាំងនេះចាំបាច់ត្រូវការចំពោះស្ត្រីអស់រដូវ ដែលងាយនឹងជួបបញ្ហាពុកឆ្អឹង ដោយសារការប្រែប្រួលនៃអរម៉ូន។

មុខម្ហូបជាមួយនឹងស្ពៃក្តោប

៣. ស្ពៃក្តោបជាប្រភពនៃសារធាតុសរសៃ

ការហូបស្ពៃក្តោបបានផ្តល់ឲ្យយើងនូវសារធាតុសរសៃយ៉ាងសំបូរបែប ដែលជាសារធាតុយ៉ាងសំខាន់ក្នុងការរក្សាលំនឹងពោះវៀន។  វាជាចំណីអាហាររបស់ពពួកបាក់តេរីល្អៗក្នុងប្រព័ន្ធរំលាយអាហារ ហើយបាត់តេរីទាំងនេះជួយដល់ការស្រូបយកសារធាតុចិញ្ចឹម និងផ្តល់ឲ្យកោសិកាយើងទៅតាមចរន្តឈាម។

ជាពិសេសសារធាតុសរសៃទទួលបានពីស្ពៃក្តោប ជាថ្នាំធម្មជាតិបំបាត់អាការទល់លាមកទៀតផង។

មុខម្ហូបជាមួយនឹងស្ពៃក្តោប

៤. ស្ពៃក្តោបក៏មានផ្ទុកសារធាតុប្រឆាំងនឹងជាតិពុល (រ៉ាឌីកាល់សេរី)

ស្ពៃក្តោបមានផ្ទុកសារធាតុប្រឆាំងនឹងជាតិពុលពិសេសម៉្យាង ដែលគេរកឃើញថា វាដើរតួនាទីទប់ទល់នឹងការលូតលាស់នៃកោសិកាមហារីកបណ្តាលមកពីអរម៉ូនអេស្ត្រូសែនផលិតដោយរាងកាយយើង មិនថាប្រុសឬស្រី ជាពិសេសវាផលិតយ៉ាងច្រើនចំពោះស្ត្រី។ សារធាតុពុលទាំងនេះជាកត្តាចម្បងបង្កភាពខូចខាត ឬ ការលូតលាស់មិនប្រក្រតីនៃកោសិកាក្នុងខ្លួនយើង បង្កជាជំងឺមហារីកនេះឯង៕

មុខម្ហូបជាមួយនឹងស្ពៃក្តោប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]