អាមេរិក៖ ទោះបីតារាល្បី Justin Bieber និង Hailey Baldwin ទើបតែបង្ហាញភាពផ្អែមល្ហែម ជាមួយគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែថ្មីៗនេះ ស្រាប់តែបែកធ្លាយព័ត៌មានថា ប្ដីប្រពន្ធមួយគូនេះ មានការទាស់សម្ដីគ្នា នៅក្នុងហាងកាហ្វេមួយ។ ប្រភពព័ត៌មានបានបន្តថា ការទាស់ពាក្យសម្ដីគ្នានេះ គឺកើតមានឡើង ដោយសារតែ Hailey បានបបួល Justin ទៅហាត់ប្រាណមួយកន្លែង នៅក្នុងតំបន់ West Hollywood ដែលជាកន្លែងប្រចាំរបស់ Selena Gomez។

ជាក់ស្ដែងក្រោយពីបញ្ចប់ការនិយាយ Hailey និង Justin បានចាកចេញពីហាងកាហ្វេរៀងៗខ្លួន។

ជាការពិតណាស់ ទង្វើរបស់ Hailey បានធ្វើឲ្យ Justin មិនសប្បាយចិត្ត ដោយសារតែវាហាក់បីដូចជា ធ្វើឲ្យ Justin នឹកឃើញដល់ រឿងរ៉ាវចាស់ៗយ៉ាងដូច្នោះដែរ។ ម៉្យាង Justin អាចនឹង មានការព្រួយបារម្ភខ្លះដែរ ថាទង្វើភរិយារបស់លោក អាចនឹងធ្វើឲ្យមានផលប៉ះពាល់ ដល់ផ្លូវចិត្តរបស់ Selena ព្រោះគ្រប់គ្នាក៏បានឃើញហើយថា ក្រោយពី Justin និង Hailey រៀបការជាមួយគ្នារួច Selena ស្រាប់តែជួបបញ្ហាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ រហូតត្រូវនាំចូលមន្ទីរពេទ្យភ្លាមៗ ថែមទាំងត្រូវលាក់បាំងខ្លួនពីបណ្ដាញសារព័ត៌មានទៀតផង។ ដូច្នេះហើយ ប្រសិនបើ Selena ត្រូវប្រឈមមុខនឹងពួកគេ ជាថ្មីនោះ វាអាចជារឿងមិនល្អសម្រាប់សុខភាពរបស់នាងឡើយ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបំបែកផ្លូវគ្នាពីហាងកាហ្វេ គេឃើញថា Hailey ស្លៀកឈុតកីឡា ថែមទាំងដើរចូលទៅ កន្លែងហាត់ប្រាណ ដែលជាកន្លែងសំណព្វចិត្តរបស់ Selena នោះ ដោយមានអ្នកកាសែតជាច្រើន តាមសម្ភាសន៍នាង ប៉ុន្តែនាងព្យាយាមគេច មិនឆ្លើយអ្វីទាំងអស់៕ 

ប្រភព៖ ហ្វេសប៊ុក (Justin Bieber - CAMBODIAfan)

រូបភាព Justin Bieber និង Hailey
រូបភាព Justin Bieber និង Hailey
រូបភាព Justin Bieber និង Hailey
រូបភាព Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]