ភ្នំពេញ៖ រំភើប សប្បាយៗ និងកាន់តែកក្រើកជាមួយការប្រគំតន្រ្តី Bella nova 3 series Live Concert នាំជូនដោយក្រុមហ៊ុន Huawei ដែលមានការចូលរួមពីកំពូលតារាស្រីឯកអគ្គរដ្ឋទូតប្រចាំតំបន់ ដែលមានបីប្រទេស កម្ពុជា ថៃ ឡាវ របស់ក្រុមហ៊ុន Huawei កញ្ញា Bella Ranne និងកំពូលតារាចម្រៀងលោក នីកូ កញ្ញា សុខ ស្រីនាង សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ នៅថ្ងៃ 10 ធ្នូ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល 1 ជាន់ទី 4 ដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស 2 ម៉ោងពេញចាប់ពីម៉ោង 7:00 យប់តទៅ។

ការប្រគំតន្រ្តី Bella nova 3 series Live Concert

ក្នុងឱកាសសម្ពោធស្មាតហ្វូនត្រកូល nova3 ស៊េរី គឺ nova3 Lite ជាផ្លូវការ ក្រុមហ៊ុន Huawei នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននេះ ជាជំនួបឯកអគ្គរដ្ឋទូតក្រុមហ៊ុន Huawei កញ្ញា Bella Ranne ជាមួយអ្នកគាំទ្រនៅប្រទេសកម្ពុជា និងអបអរសាទរការលក់ដាច់បំផុតស្មាតហ្វូន nova3 Lite

ងាយៗ គ្រាន់តែទៅថតរូប ឬសែលហ្វី ជាមួយ T-stand ដែលមានរូបកញ្ញា Bella នៅហាង Huawei សាខា Aeon 1 ឬ nojima នៅAeon 1 ឬ ផ្លាកផ្សព្វផ្សាយនានារបស់ Huawei ដែលមានរូបកញ្ញា Bella ហើយបង្ហោះក្នុងគណនី Facebook របស់អ្នកជា Public ជាមួយ #BellanovaConcert អ្នកដែលមានចំនួន Like ច្រើនជាងគេ នឹងមានឱកាសទៅទទួលកញ្ញា Bella ពីព្រលានយន្តហោះ និងឈ្នះសំបុត្រ VIP ចូលរួមការប្រគំតន្ត្រី។ 

លើសពីនេះទៅទៀត អ្នកអាចចូលរួមលេងក្នុងការប្រកួតប្រជែងនៅលើ Huawei Facebook Page: Huawei Mobile (KH) និង Instagram: huaweimobilekh ដើម្បីទទួលបានសំបុត្រចូលរួមការប្រគំតន្ត្រីឥតគិតថ្លៃ ដើម្បីមានឱកាសជួបផ្ទាល់ជាមួយ Bella។ មិនតែប៉ុណ្ណោះ អ្នកក៏អាចទៅសាកសួរនៅតាមបណ្តាហាងលក់ទូរស័ព្ទធំៗដែលមានស្លាកសញ្ញា Huawei នៅទីក្រុងភ្នំពេញដើម្បីទទួលបានសំបុត្រឥតគិតថ្លៃផងដែរ ដោយគ្រាន់តែទិញ Huawei nova 3/nova 3i/ nova 3 lite និងធ្វើតាមលក្ខខណ្ឌផ្សេងៗ។

កញ្ញា Bella

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាបានលើកឡើងថា៖

«យើងរៀបចំកម្មវិធីដ៏ពិសេសនេះ ដើម្បីឆ្លើយតបតាមការសន្យារបស់ក្រុមហ៊ុនដែលនឹងអញ្ជើញកញ្ញា Bella មកប្រទេសកម្ពុជាបន្ទាប់ពីការតែងតាំងកញ្ញាជាឯកអគ្គរដ្ឋទូត ការសំនូមពរយ៉ាងខ្លាំងពីអ្នកគាំទ្រ Huawei និងការសម្ពោធស្មាតហ្វូនត្រកូល nova3 ស៊េរី ដែលមានកញ្ញា Bella ជាអ្នកតំណាង»។ 
កញ្ញា Bella

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន nova3 Lite តម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ជាមួយមុខងារ Master AI Photography ស្គាល់បាន 22 ប្លង់ខុសៗគ្នា ដែលរូបភាពតាមប្លង់ និមួយៗល្អឥតខ្ចោះ មុខងារ Wide Aperture Mode និងមុខងារ Hand-held Night Mode ថតរូបពេលយប់ស្អាតកប់តែម្តង។ ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាល រហូតដល់ 4000mAh។

អ៊ែមហ្មង់! អតិថិជន ឬមិត្តៗយុវវ័យទាំងអស់ អាចមកថតរូបម៉ាឡូយ សែលហ្វីម៉ាកប់ តេស្តប្រើ និងទទួលបទពិសោធន៍ថ្មីស្មាតហ្វូនស៊េរីថ្មីបំផុត Huawei nova 3 / nova 3i និង nova 3 lite ដែលមាន AI ស្មាត កាមេរ៉ាឆ្លាតវៃ 4 គ្រាប់ នៅថ្ងៃ ចន្ទ ទី 10 ធ្នូ 2018 នេះ ចាប់ពីម៉ោង 6 ល្ងាចតទៅ នៅស្ទូឌីយោហង្សមាស HDTV ផ្សារទំនើប AEON MALL Phnom Penh ជាន់ទី4 និងអាចចូលរួមលេងហ្គេម ដើម្បីឈ្នះសំបុត្រចូលរួមទស្សនាក៌ដូចជារង្វាន់ផ្សេងៗទៀតផងដែរ។

តើកញ្ញា Bella នឹងមានអ្វីដែលពិសេស និងភ្ញាក់ផ្អើលសម្រាប់ការមកប្រទេសកម្ពុជាលើកនេះ? អ៊ីចឹងតាមដានទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.facebook.com/huaweimobilekh/ ៕

Huawei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]