ភ្នំពេញ៖ នៅក្នុងពេលបច្ចុប្បន្ននេះ ស្មាតវ៉ចកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារពិភពលោក ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏បន្តបញ្ចេញនូវស្មាតវ៉ចស៊េរីថ្មីរបស់ពួកគេជាមួយនឹងការអាប់ដេតនូវមុខងារថ្មីៗ និងបច្ចេកវិទ្យាជាច្រើនដែលធ្វើឱ្យជីវិតរស់នៅកាន់តែមានភាពងាយស្រួលបំផុត។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏បានបញ្ចេញនូវស្មាតវ៉ចចុងក្រោយបំផុតរបស់ខ្លួន នៅក្នុងខែកញ្ញា ឆ្នាំ ២០១៨ នេះគឺ Apple Watch Series 4 ដែលបំពាក់នូវមុខងារថ្មីៗជាច្រើន និងអេក្រង់កាន់តែមានទំហំធំជាងមុន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ក៏បញ្ចេញនូវនាឡិកា Galaxy Watch ស៊េរីថ្មីរបស់ខ្លួនដែលមិនត្រឹមតែមានការរចនារូបរាងយ៉ាងស្រស់ស្អាតល្អឥតខ្ចោះនោះទេ ប៉ុន្តែវាក៏បំពាក់នូវថាមពលថ្មដែលអាចប្រើប្រាស់បានដល់ទៅ ៤ ថ្ងៃ និងការទ្រទ្រង់នូវប្រព័ន្ធ LTE ថែមទៀតផង។ Galaxy Watch នេះត្រូវគេចាត់ទុកថាជានាឡិកាស្មាតវ៉ចដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ Android ។

នេះជាការប្រៀបធៀបពីលក្ខណៈសម្បត្តិរបស់ Galaxy Watch និង Apple Watch Series 4៖

ការប្រៀបធៀបពីលក្ខណៈសម្បត្តិ

ពេលនេះ យើងនឹងធ្វើការបង្ហាញនូវលក្ខណៈសម្បត្តិ ៥ យ៉ាងដែលនាឡិកា Samsung Galaxy Watch អាចយកឈ្នះទៅលើ Apple Watch Series 4 នោះ។

១. តម្លៃសមរម្យ

Samsung Galaxy Watch ដែលមានទំហំ 46mm មានតម្លៃ $350 និង42mm នៅក្នុងតម្លៃត្រឹមតែ $330 តែប៉ុណ្ណោះជាមួយនិងជម្រើស៣ពណ៌គឺ ពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌មាស។ ។ចំណែក នាឡិកា Apple Watch Series 4 គឺមានតម្លៃថ្លៃរហូតដល់ $399 ហើយសម្រាប់ LTE version គឺមានតម្លៃចាប់ផ្តើមពី $499 ដែលរួមជាមួយពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និងពណ៌មាស។ សរុបមក បើពិនិត្យមើលទៅលើតម្លៃរបស់ស្មាតវ៉ចគឺ Samsung Galaxy Watch ល្អប្រសើរជាង Apple Watch Series 4 ។

២. ការរចនារូបរាងដ៏ល្អឥតខ្ចោះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Apple គឺមានការរចនាខុសប្លែកគ្នាទៅលើនាឡិកាស្មាតវ៉ចរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវមុខនាឡិការាងជារង្វង់មូលដ៏កាលីបនិងទាន់សម័យសម្រាប់តម្រូវការអ្នកប្រើប្រាស់បច្ចុប្បន្នដែលមានទំហំ42mm និង46mm ។ហើយក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ចេញនូវមុខនាឡិកា Series 4 ដែលមានពីរទំហំគឺ 40mm និង 44mm រាងការ៉េ។

Samsung Galaxy Watchគឺភ្ជាប់ជាមួយនឹង Bezel ដែលអាចធ្វើការ Scroll ហើយវាក៏មានប៊ូតុងមួយនៅផ្នែកខាងស្តាំនោះគឺជា Key សម្រាប់ត្រឡប់ថយក្រោយ និងក្រោមនោះគឺជា Home Key សម្រាប់វិលត្រឡប់ទៅកាន់ Main Screen វិញ វាពិតជាមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់បំផុត។ចំណែក Apple Watch គឺប្រើប្រាស់នូវ Digital Crown សម្រាប់ធ្វើការមើលទៅលើកម្មវិធី App Screen និងការអូសចុះក្រោមនៅលើ Page ណាមួយ។ សរុបមក ការរចនារបស់ Galaxy Watch នេះគឺល្អស្រស់ស្អាតជាង Apple Watch Series 4 និងមានភាពងាយស្រួលក្នុងការប្រើប្រាស់។

Samsung Galaxy Watch

៣. ការថែរក្សាសុខភាព

Samsung Galaxy Watch មានភ្ជាប់មកជាមួយនិងមុខងារSamsung Health គឺជា Function មួយនៅក្នុង Samsung Galaxy Watch វាជាមុខងារឆ្លាតវៃដែលអាចជួយឲ្យអ្នកដឹងពីកម្រិត ចង្វាក់បេះដូង សម្ពាធអារម្មណ៍ (Keep Track of your Stress) និងជួយប្រាប់នូវគន្លឹះធ្វើចលនាដង្ហើម ដើម្បីជួយឲ្យអ្នកគ្រប់គ្រងអារម្មណ៍បានមូលល្អពេញមួយថ្ងៃ។ លើសពីនេះទៀត នាឡិកានេះក៏មានមុខងារតាមដានដំណេក ដើម្បីជួយឲ្យអ្នកប្រើប្រាស់អាចកែសម្រួលទម្លាប់គេង និងការសម្រាកតាមតម្រូវការផងដែរ។ ក្រៅពីមុខងារតាមដានដំណេក និងគ្រប់គ្រងសម្ពាធអារម្មណ៍ អ្នកប្រើប្រាស់ក៏អាចទទួលបានសុខភាពល្អពី Samsung Health ផងដែរដូចជា វិធីហាត់ប្រាណក្នុងផ្ទះ ដែលមានចំនួន២១លំហាត់ប្រាណ ការកំណត់ជំហ៊ានដើររបស់អ្នក និងជួយតាមដានកម្រិតកាឡូរីដែលអ្នកបានទទួលទាន ធ្វើឲ្យអ្នកមានរបបអាហារមួយដែលត្រឹមត្រូវ។

៤. ថាមពលថ្មបានយូរ

អ្វីដែលអស្ចារ្យបំផុតសម្រាប់ Samsung Galaxy Watch នោះគឺថាមពលថ្មរបស់វា។ ជាក់ស្តែង ស្មាតវ៉ច Galaxy Watch នេះអាចប្រើប្រាស់បានយូរដល់ទៅ ៤៨ ម៉ោង និង ៨០ម៉ោង។ ខណៈពេលដែល Apple Watch Series 4 មិនអាចកាន់ថាមពលថ្មយូរបានដល់មួយថ្ងៃផងនោះ។

៥. ការភ្ជាប់ជាមួយស្មាតហ្វូនកាន់តែងាយស្រួល

នាឡិកា Samsung Galaxy Watch នេះអាចប្រើប្រាស់បានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ហើយប្រសិនបើអ្នកប្រើប្រាស់ស្មាតហ្វូន Galaxy នោះ វាពិតជាមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាទីបំផុត។ បើក្រឡេកមើលទៅលើ Apple Watch Series 4 វិញនោះគឺអាចប្រើប្រាស់បានតែជាមួយនឹង iPhones ប៉ុណ្ណោះ។ ដូចនេះ ស្មាតវ៉ច Galaxy Watch គឺជាជម្រើសល្អបំផុតសម្រាប់ការតភ្ជាប់នូវ Platform ពីរគឺAndroid និង iOS បាន។

ដូច្នេះ លក្ខណៈសម្បត្តិទាំង ៥ នេះពិតជាបង្ហាញថា Samsung Galaxy Watch ល្អជាងនាឡិកា Apple Watch Series 4 ទាំងតម្លៃ ការរចនារូបរាង ថាមពលថ្ម ប្រព័ន្ធថែរក្សាសុខភាព និងការភ្ជាប់ទំនងជាមួយស្មាតហ្វូន៕

Samsung Galaxy Watch
Samsung Galaxy Watch
Samsung Galaxy Watch

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]