ជប៉ុន៖ បច្ចុប្បន្ននេះ ជប៉ុនសំបូរផ្ទះដែលគ្មានមនុស្សនៅច្រើន ដូចេ្នះបានជាប្រទេសនេះសម្រេចចិត្តឲ្យផ្ទះដល់ប្រជាជនដោយឥតគិតថ្លៃ។

យោងតាមសារព័ត៌មាន Japan Times បានឱ្យដឹងថា ផ្ទះជាច្រើនខ្នង ត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រោះផ្ទះទាំងនោះគ្មានមនុស្សរស់នៅ។ ប្រជាពលរដ្ឋអាចពិនិត្យ និងជ្រើសរើសផ្ទះទាំងនោះតាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញដែលមានឈ្មោះថា “akiya banks (ផ្ទះទំនេរ)”

រូបតំណាង

ផ្ទះជាច្រើនខ្នងត្រូវបានគេចុះបញ្ជីថាជា "ការផ្ទេរដោយឥតគិតថ្លៃ" មានន័យថា ពួកគេគ្រាន់តែបង់ពន្ធ និងប្រាក់កម្រៃជើងសាររបស់ភ្នាក់ងារមួយចំនួនតែប៉ុណ្ណោះ ហើយពួកគេនឹងទទួលបានផ្ទះមួយខ្នងភ្លាមៗតែម្តង។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលនៅក្នុងឆ្នាំ ២០១៣ បានឲ្យដឹងថា ផ្ទះជាង ៨ លានខ្នងដែលត្រូវបានគេបោះបង់ចោលភាគច្រើន គឺស្ថិតនៅតាមបណ្តាខេត្ត ឬជាយក្រុងនានា។ ផ្អែកតាមការព្យាកររបស់វិទ្យាស្ថានស្រាវជ្រាវ Nomura បានបញ្ជាក់បន្ថែមទៀតថា ផ្ទះទំនេរទាំងនេះនឹងត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជាង ២០ លានខ្នងនៅត្រឹមឆ្នាំ ២០៣៣។ នេះមានន័យថា ជាងមួយភាគបីនៃផ្ទះទាំងអស់នៅក្នុងប្រទេសជប៉ុន នឹងគ្មានមនុស្សរស់នៅ។ 

រូបតំណាង

ក្រុមអ្នកសង្កេតការណ៍ជឿថា មូលហេតុដែលបណ្តាឲ្យមានផ្ទះទំនេរច្រើនអីចឹង គឺដោយសារតែប្រជាជនវ័យចំណាស់ជាច្រើន បានចែកឋានបាត់ទៅ ហើយពួកគេគ្មានកូនចៅ ដូច្នេះបានជាផ្ទះទាំងនោះត្រូវបានគេទុកចោលអស់រយៈពេលជាច្រើនឆ្នាំអីចឹង។

ផ្ទះផ្សេងៗទៀតដែលត្រូវបានគេចុះបញ្ជីនៅ “akiya banks (ផ្ទះទំនេរ)” ក៏មានជាប់ទាក់ទងនឹងសោកនាដកម្មនានាដូចជា ការធ្វើអត្តឃាត ឃាតកម្ម ឬការស្លាប់នៅក្នុងផ្ទះតែម្នាក់ឯង។ ប្រជាជនជប៉ុនជាច្រើនមិនទិញផ្ទះបែបនេះទេ ព្រោះពួកគេមានជំនឿថា វានាំមកនូវសំណាងអាក្រក់ដល់ពួកគេ នេះបើយោងតាមវប្បធម៌របស់ប្រទេសជប៉ុន។

រូបតំណាង

ភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់មួយចំនួន ត្រូវបានបង្ខំឱ្យផ្តល់ការឧបត្ថម្ភធនដល់អ្នកដែលសម្រេចចិត្ត ជួសជុលផ្ទះចាស់របស់ពួកគេឡើងវិញ។

លោក Wataru Sakakibara ទីប្រឹក្សាជាន់ខ្ពស់នៅ NRI ដែលដឹកនាំការសិក្សា Think Tanks ជឿជាក់ថា មិនមានចម្លើយភ្លាមៗចំពោះបញ្ហានេះទេ។ លោកបន្តថ្លែងទៀតថា៖

«ប្រសិនបើបញ្ហានេះនៅតែបន្តទៀត នៅចំណុចចាំបាច់ណាមួយ យើងត្រូវតែពិចារណាពីការកំណត់ការសាងសង់អគារថ្មី។ ប៉ុន្តែវានឹងមានផលប៉ះពាល់ជាខ្លាំងលើសេដ្ឋកិច្ចរបស់យើង៕» 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]