ប៉ាគីស្ថាន៖ ព្យុះទឹកកកដ៏ធំមួយ បានធ្លាក់ចុះពីផ្ទៃខាងលើភ្នំ ប្រៀបដូចជាដុំពពកបាក់សង្កត់ ចូលក្នុងភូមិ Nagar Valleyដែលស្ថិតក្នុងប្រទេសប៉ាគីស្ថាន។ នេះយោងតាមសារព័ត៌មាន Dailymail ដែលបានចេញផ្សាយក្នុងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ

ហេតុការណ៍នេះត្រូវបានបុរសម្នាក់ ដែលរស់នៅក្នុងតំបន់នោះថតយកទិដ្ឋភាពទាំងស្រុងពីការបាក់ធ្លាក់ព្យុះទឹកកកចូលក្នុងភូមិនេះ។ពួកអ្នកភូមិប្រឹងរកកន្លែងដែលមានទីទួលសុវត្ថិភាពដើម្បីជ្រក ព្រោះព្យុះទឹកកកនេះចេះតែរំកិលចូលក្នុងភូមិបន្តិចម្តងៗ។

មិនតែប៉ុណ្ណោះ អ្នកភូមិជាច្រើននាក់បានឈរមើលទិដ្ឋភាពនោះ ដោយស្មានថាជា "ព្យុះទឹកកក"

ដោយឡែក បើយោងតាមខ្សែវីដេអូដែលថតបានដោយបុរសប៉ាគីស្ថានម្នាក់នោះបានបង្ហាញថា "គ្មានប្រជាជនឫអ្នកភូមិណាម្នាក់បានស្លាប់ក្នុងហេតុការណ៍នេះទេ"

ខាងក្រោមនេះគឺជាវីដេអូដែលបង្ហាញពីទិដ្ឋភាពព្យុះទឹកកកនៅប៉ាគីស្ថាន៖ 

ព្យុះទឹកកក
ព្យុះទឹកកក
អ្នកភូមិកំពុងឈរមើលព្យុះទឹកកក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]