បរទេស៖ ដោយបច្ចេកវិទ្យាបច្ចុប្បន្នកំពុងរីកចម្រើនដល់កម្រិតកំពូល ដ្រូនជាច្រើនប្រភេទត្រូវបានបង្កើតក្នុងបំណងប្រើប្រាស់ខុសៗគ្នាដូចជា ផ្តិតយករូបភាពពីលើអាកាស ស្រោចជីលើដំណាំទ្រង់ទ្រាយធំ និងធ្វើសង្គ្រាម ។ល។ ពេលនេះដ្រូនថ្មីមួយទៀតអាចនឹងត្រូវបានបង្កើតឆាប់ៗ ដើម្បីសង្គ្រោះជីវិតរបស់អ្នកជាប់ខ្លួនក្នុងផ្ទះ ឬអគារដែលកំពុងលេបត្របាក់ដោយអគ្គិភ័យ ជាពិសេសគឺអគារខ្ពស់ៗតែម្តង។ 

ដ្រូនជួយមនុស្សក្នុងអគារកំពុងឆេះ

ដ្រូនទាញនេះនឹងប្រើប្រព័ន្ធជីភីអេស ដើម្បីចាប់ទីតាំងដែលត្រូវភ្លើងឆេះ នៅពេលទទួលបានអាសន្នភ្លាម។ បន្ទាប់មក វាហោះទៅទីតាំងនោះភ្លែត ដោយមិនខាតពេលដោយសារការស្ទះចរាចរណ៍ឡើយ។ ពេលទៅដល់កៀកល្មមហើយ ដ្រូនជួយមនុស្សនេះនឹងលាខ្លួនក្លាយជាស្លាបចក្រហោះចំនួនបួន ដោយមានសំណាញ់សុវត្ថិភាពយ៉ាងតឹងនៅកណ្តាលកូនម៉ាស៊ីនមួយដំប.នោះ។ 

ដ្រូនជួយមនុស្សក្នុងអគារកំពុងឆេះ

សំណាញ់នេះនឹងត្រូវធ្វើពីសារធាតុ ប៉ូលីអ៊ុយរ៉េតាន (Polyurethane) ដែលរឹងមាំគ្រប់គ្រាន់ក្នុងការទ្រទម្ងន់មនុស្សពេញវ័យធម្មតាបាន។ មិនត្រឹមប៉ុណ្ណោះ វាអាចតាមដានទីតាំងរបស់អ្នកកំពុងជម្លៀសខ្លួនក្នុងអគារ ហើយកំពុងត្រូវការលោតចុះក្រោមបានទៀតផង ដោយប្រើឧបករណ៍ចាប់សញ្ញាសិនស៊័រ។ 

ដ្រូនជួយមនុស្សក្នុងអគារកំពុងឆេះ

គួរឱ្យដឹងថា កូនយាននេះត្រូវបានរចនាដោយការសហការគ្នារបស់និស្សិតប្រាំមួយរូប ដែលមកពីសាកលវិទ្យាល័យពហុបច្ចេកវិទ្យាគ័ងទុង និង សាលាវិស្វកម្មអេឡិចត្រូនិច និងសិល្បៈ ក្នុងប្រទេសចិន ហើយថ្មីៗនេះ ពួកគេបានទទួលរង្វាន់ Golden Pin Concept Design Award ដែលលើកទឹកចិត្តដល់អ្នកបង្កើតគោលគំនិតថ្មីៗឆ្នើមៗ។ និស្សិតដែលមានគំនិតច្នៃប្រឌិតខ្ពស់ទាំង ៦ នាក់នោះមានឈ្មោះ Diao Hao-Ming, Liu Xiang, Li Hao-Hua, Zhu Nan-Tong, Li Guo-Yu, និង Hu Zhen-Yuan ៕

ដ្រូនជួយមនុស្សក្នុងអគារកំពុងឆេះ
ដ្រូនជួយមនុស្សក្នុងអគារកំពុងឆេះ
ដ្រូនជួយមនុស្សក្នុងអគារកំពុងឆេះ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]