ថៃ៖ តារាចម្រៀងថៃដ៏ល្បីល្បាញ លោក J Jetrin ជាតារាចម្រៀងមួយរូប ដែលមានសន្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ទោះបីជាមានតារាថ្មីៗជាច្រើន បានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងមួយនេះក៏ដោយ។

មិនតែប៉ុណ្ណោះ ក្រៅពីភាពល្បីល្បាញរបស់លោកហើយនោះ តារាប្រុសរូបនេះក៏បានជួយជម្រុញទឹកចិត្តកូនប្រុសបណ្ដូលចិត្តទាំងបី ដែលមានរូបសម្រស់ស្រស់សង្ហានិងមានសមត្ថភាពមិនចាញ់គ្នា ឲ្យចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងនេះផងដែរ។

ជាការពិត តាមរយៈរូបភាព ដែលត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាញសង្គម របស់តារាចម្រៀង លោក Jetrin និងកូនប្រុសទាំង៣ ដោយក្នុងនោះឃើញថាពួកគេបានថតម៉ូតឲ្យប៊្រេនសម្លៀកបំពាក់មួយជាមួយគ្នា ហើយនេះក៏ជាការងារដំបូង ដែលឪពុកកូនទាំង៤នាក់នេះ បានរួមការងារជាមួយគ្នាផងដែរ។

ហើយអ្វីដែលលើសពីនេះទៅទៀតនោះ ក៏ត្រូវបានមហាជនកោតសរសើរថា លោក Jetrin នៅតែមានភាពស្រស់សង្ហា និងវ័យក្មេងដដែល រហូតដល់ថ្នាក់មហាជនខ្លះថា ស្មានតែពួកគេទាំង៤ជាបងប្អូនភ្លោះនឹងគ្នាថែមទៀតផង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

J Jetrin
J Jetrin និងកូនប្រុសទាំង៣
កូនប្រុសច្បង និងកូនប្រុសទី២
J Jetrin និងកូនប្រុសទាំង៣
J Jetrin និងកូនប្រុសពៅ
J Jetrin និងកូនប្រុសទី២
កូនប្រុសទាំង៣ J Jetrin
J Jetrin និងកូនប្រុសទាំង៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]