ភ្នំពេញ៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងដ៏មានប្រជាប្រិយភាពយូរឆ្នាំ លោកព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត មិនត្រឹមតែក្លាយជាតារាចម្រៀងរួមទ្រនំជាមួយគ្នានោះទេ តែពេលនេះអ្នកទាំងពីរ គឺជាម្ចាស់ជំនួញជាច្រើនកន្លែង។

តែបើនិយាយពីជីវិតឯកជន វិញក៏មិនធម្មតានោះទេ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែរឿងសុភមង្គលនៅក្នុងគ្រួសារវិញ ក៏ផ្អែមល្ហែមរលូនគួរឲ្យសរសើរផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសទាំងពីរនេះក៏បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ក្រោយឃើញសកម្មភាពយ៉ាងហាយសូរ ជិះរថយន្តទំនើប ទៅកន្លែងមុខជំនួញរបស់ខ្លួន។

ដោយក្នុងនោះគេក៏បានចាប់អារម្មណ៍ទៅលើ រថយន្តទំនើបរបស់លោកខេមរៈ សិរីមន្ត ម៉ាក Rolls Royce ពណ៌សតម្លៃរាប់ម៉ឺនដុល្លារ យ៉ាងស្រស់ស្អាត រីឯរថយន្តទំនើបតារាចម្រៀងលោកព្រាប សុវត្ថិ វិញក៏ស្អាត និងថ្លៃមិនណយនោះដែរ។

បន្ទាប់ពីបានឃើញសកម្មភាព របស់អ្នកទាំង២បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជារំភើប និងសប្បាយចិត្ត ដែលអ្នកទាំងពីរបានខិតខំ អស់ពេលជាច្រើនឆ្នាំ តស៊ូរហូតមកដល់ពេលនេះពិតជាគួរឲ្យសរសើរណាស់៕

សូមទស្សនារូបភាពខ្លះៗ នៃរថយន្តរបស់តារាទាំង២នេះ៖ 

លោកព្រាប សុវត្ថិ
លោកខេមៈ សិរីមន្ត
ខេមៈ សិរីមន្ត និងព្រាប សុវត្ថិ
ឡានរបស់ខេមៈ សិរីមន្ត និងព្រាប សុវត្ថិ
ឡានរបស់ខេមៈ សិរីមន្ត និងព្រាប សុវត្ថិ
ឡានរបស់ខេមៈ សិរីមន្ត និងព្រាប សុវត្ថិ
ឡានរបស់ខេមៈ សិរីមន្ត និងព្រាប សុវត្ថិ
ឡានរបស់ខេមៈ សិរីមន្ត និងព្រាប សុវត្ថិ
ឡានរបស់ខេមៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត