បរទេស៖ ថ្មីៗនេះប្រទេសអារ៉ាប់រួម (United Arab Emirates ) បានដណ្តើមតំណែងប្រទេសជប៉ុនដែលធ្លាប់ជាប្រទេសមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតហើយ។ 

សព្វថ្ងៃប្រទេសអារ៉ាប់រួមឈរលើចំណាត់ថ្នាក់លេខមួយ  ជាប្រទេសមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោកគិតពីដើមឆ្នាំ២០១៩នេះទៅ។ នេះយោងតាមតារាង Henley Passport Index ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាលើលំនៅដ្ឋាន និងសញ្ជាតិ ដែលបានប្រកាសព្រឹត្តិបត្រព័ត៌មានមួយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨

សិង្ហបុរីត្រូវធ្លាក់មកកាន់លេខ ។ តាមពីក្រោយដោយប្រទេសអាល្លីម៉ង។ ប្រទេសទាំងពីរនេះអាចឲ្យអ្នកធ្វើដំណើេរទៅកាន់ប្រទេសផ្សេងទៀតដល់ទៅ ១៦៦ គោលដៅ ឈរនៅចំណាត់ថ្នាក់លេខស្មើគ្នា។ ចំណែកប្រទេសជប៉ុនវិញបានធ្លាក់ដល់ចំណាត់ថ្នាក់លេខ៤ ក្នុងតារាង Henley Passport Index

ឥឡូវនេះអ្នកដែលកាន់លិខិតឆ្លងដែនអារ៉ាប់រួមអាចធ្វើដំណើរទៅកាន់ ១៦៧ប្រទេសផ្សេងទៀតដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ (Visa)

ដោយឡែក បើអ្នកក្រឡេកមកមើលកម្ពុជាវិញ អ្នកនឹងភ្ញាក់ផ្អើលជាមួយលទ្ធផលថ្មី ព្រោះលិខិតឆ្លងដែនកម្ពុជាហាក់មានសន្ទុះហក់ឡើងយ៉ាងខ្លាំងរហូតដល់ទៅ ១៥លេខឯណោះ។

កាលពីឆ្នាំមុន កម្ពុជាមានលិខិតឆ្លងដែនចំណាត់ថ្នាក់ លេខ៨៧ ដោយអាចធ្វើដំណើរបាន៥៤គោលដៅ។ ចំណែកឥឡូវនេះវិញ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ ៧២ ដែលអាចឲ្យប្រជាជនកម្ពុជាសព្វថ្ងៃធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតសរុប ៥៨ គោលដៅដោយមិនចាំបាច់ប្រើទិដ្ឋាការ។

លិខិតឆ្លងដែនសិង្ហបុរីចំណាត់ថ្នាក់លេខ២
លិខិតឆ្លងដែនអាល្លីម៉ងចំណាត់ថ្នាក់លេខ៣
ចំណាត់ថ្នាក់លេខ៤
លិខិតឆ្លងដែនកម្ពុជា
ប្រទេសចំណាត់ថ្នាក់លេខ១
ប្រទេសចំណាត់ថ្នាក់លេខ៣ក្នុងតារាង
ជប៉ុនត្រូវធ្លាក់មកលេខ៤
កម្ពូជាវិញបានឡើងពីលេខ៨៥ ដល់ ៧២
លិខិតឆ្លងដែនមានឥទ្ធិពល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]