ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ អ្នកនាង សុគន្ធ និសា និងស្វាមី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងរួចមកហើយ នៅពេលដែលឃើញនាងបង្ហោះរូបផ្អែមល្ហែម ជាមួយស្វាមី ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់១ឆ្នាំរបស់អ្នកទាំងពីរ។

តួយ៉ាង ចំណែកឯកាលពីម្សិលមិញនេះវិញ តារាសម្តែងកញ្ញា ណាក់ ស្រីណា ដែលត្រូវបានគេស្គាល់ថាជាមិត្តស្និទ្ធស្នាលរបស់អ្នកនាង សុគន្ធ និសា បានធ្វើរឿងមួយឲ្យមហាជនភ្ញាក់ផ្អើលម្តងទៀត នៅពេលដែលនាងបង្ហោះរូប សុគន្ធ និសា និងស្វាមី មួយសន្លឹកបង្ហាញកាយវិការយ៉ាងផ្អែមល្ហែមជាមួយគ្នាខ្លាំង ដែលធ្វើឲ្យគ្រប់គ្នាឃើញហើយ ស្ទើរតែលើជាតិស្ករ អមភ្ជាប់ជាមួយសារមួយឃ្លាថា៖ “ជូនពរបងស្រីបងប្រុស សូមមានសុភមង្គលកាន់តែខ្លាំង។ សំខាន់ខ្ញុំស្ទើរតែឡើងជាតិស្ករ”

ទោះជាយ៉ាងណាក្តី សម្រាប់រូបភាពមួយសន្លឹកនោះ មហាជនពិតជាសរសើរដល់ភាពផ្អែមល្ហែមរបស់អ្នកនាង សុគន្ធ និសា និងស្វាមីខ្លាំងមែនទែន ហើយពួកគេក៏បានជូនពរ និងសង្ឃឹមថាអ្នកទាំងពីរ នៅតែមានភាពផ្អែមល្ហែមជាមួយគ្នាបែបនេះជារៀងរហូតផងដែរ៕

ណាក់ ស្រីណា
ស្រីណា និងនិសា
ស្រីណា និងនិសា
សុគន្ធ និសានិងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា