ថៃ៖ ជាការពិតណាស់ ក្នុងការបាត់បង់ឪពុកដ៏ល្អ និងជាតារាជើងចាស់ដ៏ឆ្នើមម្នាក់ បានធ្វើឲ្យតារាស្រី អ្នកនាង Aom Phiyada ព្រមទាំងតារាល្បីៗជាច្រើន មានការសោកស្ដាយជាខ្លាំង ដោយនេះគឺជាការបាត់បង់បុគ្គលម្នាក់ដែលពោរពេញ ទៅដោយសមត្ថភាពផងដែរ។

ក្នុងនោះដែរ បន្ទាប់ពីទទួលបានដំណឹងថា លោកតា Piak Pisal បានទទួលមរណភាពភ្លាម ក៏សង្កេតឃើញមានវត្តតារាជើងចាស់ និងតារាថ្មីល្បីៗជាច្រើន បានឆ្លៀតពេលនាំគ្នាទៅចូលរួម ពិធីបុណ្យសពលោកតា ភ្ជាប់ជាមួយទឹកមុខយ៉ាងស្រពោន ហើយក៏មានតារាខ្លះទៀតបានរៀបរាប់ទាំងទឹកភ្នែក ដោយក្ដីអាល័យ នៃការចាកចេញទៅយ៉ាងឆាប់រហ័ស គ្មានថ្ងៃវិលត្រលប់ របស់លោកតាថែមទៀតផងដែរ។

គួររម្លឹកដែរថា លោកតា Piak Pisal បានទទួលមរណភាពកាលពីយប់ម្សិលមិញនេះ ដោយសារជំងឺគាំងបេះដូង ក្នុងជន្មាយុ៧៣ឆ្នាំ ហើយបច្ចុប្បន្នសពលោកកំពុងតែត្រូវ កូនស្រីតែម្នាក់ អ្នកនាង Aom បានរៀបចំពិធីបុណ្យ ទៅតាមប្រពៃណីផងដែរ៕

សូមទស្សនារូបភាពតារាប្រុសស្រីល្បីៗ ចូលរួមពិធីបុណ្យសព តាPiak Pisal ខាងក្រោមនេះ៖ 

ទិដ្ឋភាពតារាល្បីៗចូលរួមពិធីបុណ្យសព តា Piak Pisal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]