កណ្ដាល៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ លោកឧកញ៉ា វណ្ណ រ៉ាម៉ុន ថៅកែកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បាញ់សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ នៅវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងនោះ បើតាមកម្លាំងជំនាញសន្និដ្ឋានថា ជាករណីធ្វើអត្ដឃាតដោយខ្លួនឯង ព្រោះថាឃើញកាំភ្លើង ម៉ាក K59 នៅជាប់នឹងដៃរបស់ជនរងគ្រោះ​តែម្ដង។  ប៉ុន្ដែ លោកឧត្តមសេនីយ៍ស្នងការរង មិនទាន់បានបញ្ជាក់អំពីដើមហេតុ នៃករណីនេះនៅឡើយទេ ព្រោះថាពេលនេះកម្លាំងនគរបាលជំនាញ​​ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ ខ្មែរឡូតនឹងបន្តផ្សាយបន្តទៀត៕

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]