រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​វេលា​មុន​នេះ​បន្តិច​ប្រហែល​ម៉ោង​៤​និង​០០​នាទី​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​ដេញ​តាម​ប្រមាញ់​ជនសង្ស័យ​ម្នាក់ តែ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វី​នៅ​ឡើង​នោះ​ទេ ហើយ​ជនសង្ស័យ​រូប​នោះ​មាន​កាំភ្លើង​ថែម​ទៀត​បំរុង​នឹង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បាញ់​ចំនួន​៣​គ្រាប់​ត្រូវ​ចំ​ជើង​ជនសង្ស័យ​ចំនួន​១​គ្រាប់​បណ្តាល​ឱ្យ​បាក់ជើង​នៅ​នឹង​កន្លែង​តែ​ម្តង ។​

តាម​សេចក្តីរាយការណ៍​បន្ត​ថា ការ​ដេញ​ជនសង្ស័យ​រូប​នោះ​មិនដឹង​កម្លាំង​សមត្ថកិច្ច​ប្រមាញ់​តាំង​ពី​ចំណុច​ណា​នោះ​ទេ តែ​រហូត​មក​ដល់​ចំណុច​ទល់មុខ​ផ្សារ​ដី​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ស្រាប់តែ​ជនសង្ស័យ​ដក​កាំភ្លើង​បំរុង​រក​បាញ់​តដៃ​ជាមួយនឹង​សមត្ថកិច្ច ហើយ​កម្លាំង​​សមត្ថកិច្ច​ក៏​បាន​បាញ់​ចំនួន​៣​គ្រាន់តែ​ត្រូវ​ជនសង្ស័យ​១​គ្រាប់​បាក់ជើង និង​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ។

ព័ត៌មាន​ល​ម្អិ​ល​បន្ថែម កោះសន្តិភាព នឹង​ផ្សាយ​ជូន​បន្ត​នៅ​ពេល​ក្រោយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]