ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា មនុស្សប្រុស-ស្រី៧នាក់ កាលពីថ្ងៃទី០៣ ធ្នូ ត្រូវបានកម្លាំងជំនាញផែនការងារសន្ដិសុខនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពាក់ពន្ធសំណុំរឿង ឆបោកប្រាក់ជាប្រព័ន្ធ ដែលមានលក្ខណៈអង្គការចាត់តាំងច្បាស់លាស់ ក្នុងការទំនាក់ទំនងជាមួយម្ចាស់បំណុល និងភ្នាក់ងារផ្នែកកម្ចីឥណទាន ។
ជនសង្ស័យ១-ឈ្មោះ ភឿង សុភ័ន ភេទស្រី អាយុ ២៥ឆ្នាំ ទីលំនៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួលម្ដុំហាងខារាអូខេរស្មីអង្គរ (ជាមេក្លោង) និងមានមុខរបរជាអ្នករកសុីចងការប្រាក់ និងផ្ដល់សេវាបង់ផ្ដាច់តាមធនាគារ ។
២-ឈ្មោះ នី វណ្ណារី ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅភូមិផ្សារគីឡូលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ជាមេក្លោង) ។
៣-ឈ្មោះ ភឿង ចាន់ឌី ភេទស្រី អាយុ២៩ឆ្នាំ ទីលំនៅភូមិព្រះស្រែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រួមគំនិតក្នុងអំពើឆបោក) ដើរតួជាអ្នកខ្ចីប្រាក់ និងជាបងបង្កើតឈ្មោះភឿង សុភ័ន ។
៤-ឈ្មោះ អ៊ូច សុភា ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្តាល (រួមគំនិតក្នុងអំពើឆបោក) ។
៥-ឈ្មោះ ស៊ឹម លាប ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រួមគំនិតក្នុងអំពើឆបោក) ។
៦-ឈ្មោះ ប៉ែន ស្រីមាន ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ផ្សារដីហុយ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (រួមគំនិតក្នុងអំពើឆបោក) និង៧-ឈ្មោះ ផូ ថេង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិរកាជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកផ្តល់មធ្យោបាយ និង(សមគំនិត) និងនៅមានបក្សពួក២នាក់ទៀត កំពុងគេចខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ ត្រូវបានសមត្តកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្ត និងកំពុងធ្វើការសាកសួរ ដែលក្នុងនោះមានស្ត្រីឈ្មោះ ភឿង សុភ័ន ជាមេក្លោង និងជា អ្នកតាំងខ្លួនជាភ្នាក់ងារធនាគារ(CO) ។
គួររម្លឹកថា ស្រី្តក្មេងឈ្មោះ ភឿង សុភ័ន ត្រូវបានសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនម្តងរួចហើយ កាលពីថ្ងៃទី៣០ តុលា ២០១៨ ពាក់ព័ន្ធលើបណ្តឹងរំលោភទំនុកចិត្ត ក្នុងទឹកប្រាក់ប្រមាណជិត២លានដុល្លារអាមេរិក ។
នៅពេលសមត្ថកិច្ចបានបញ្ជូនស្ត្រី ភឿង សុភ័ន ទៅសាលាដំបូងរាជធានីភ្នំពេញ ចៅក្រមសើុបសួរសម្រេចមិនឃុំខ្លួន និងបានដោះលែងឱ្យមានសេរីភាពវិញ ដោយគ្រាន់បានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពនិត្យតាមផ្លូវតុលាការ និងតម្រូវឱ្យនាងតម្កល់ប្រាក់២មឺុនដុល្លារអាមេរិកតែប៉ុណ្ណោះ ។
សេចក្តីរាយការណ៍បន្តទៀតថា ក្រោយពីនាងភឿង សភ័ន បានមានសេរីភាពវិញនោះ នាងបានទៅរៀបចំគម្រោងឆបោកមនុស្សផ្សេងទៀត ដែលមានទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ ទើបត្រូវបានដើមបណ្តឹងប្តឹងសមត្តកិច្ចនគរបាលខេត្តកំពង់ស្ពឺ ឱ្យចាប់ខ្លួននោះ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]