រាជធានី​ភ្នំពេញ​ ៖ ​លោកគ្រូ​ស​ច្ចះ​វិ​រោ​ណុ​ប សក្ក​ដា​ ហៅ​គ្រូ​ផេះ​គ្រូ​អង្កាម ​ដែល​ជា​គ្រូមន្តអាគម​អូ​ម​អាម​ និង​ដាក់ស្នេហ៍​ម្នាក់​ ត្រូវ​បាន​អធិការរង​នគរបាល​ខណ្ឌប្ញ​ស្សី​កែវ​ ប្តឹង​ចូល​ទៅ​នគរបាល​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ៦ ​ពី​បទ​បរិហា​កេរ្តិ៍ ដោយ​ទាម​ទារជំងឺចិត្ត​ចំនួន​២​​ម៉ឺន​ដុល្លារ​ ។

លោកគ្រូ​ដែល​ត្រូវ​គេ​ប្តឹង​នោះ ឈ្មោះ​ណុ​ប សក្ក​ដា ភេទ​ប្រុស ​មានទី​​លំនៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុម​ទី​៣​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ​។ ​ចំណែក​ដើមបណ្តឹងនោះ​ ឈ្មោះ​លឹ​ម សេរី​សោ​ភណ្ឌ​អាយុ​៤៥​ឆ្នាំ​ ជា​អធិការ​ងរ​ង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ មាន​លំនៅ​ផ្ទះ​លេខ​២១៦ ស្នាក់​នៅ​ក្បែរ​គ្នា ជាមួយ​លោក​គ្រូ​នោះ​។

តាម​ពាក្យបណ្តឹង​របស់​លោក​អធិការ​ងបានឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣ ​ធ្នូ​ ​បងថ្លៃ​​​គាត់​​ឈ្មោះ​ឈឹ​ម ផា​រិ​ទ្ធ​ ភេទ​ប្រុស​ បាន​ដុត​កន្ទុយ​សំបុត្រ​ផ្ញើម៉ូតូ​ និង​ចុង​សន្លឹកនៅ​មុខ​ផ្ទះ​​គាត់​ ។​ នៅ​ពេល​កំពុង​តែ​ដុត នោះ ស្រាប់តែ​អ្នក​ជិតខាង​ដែល​ជា​កូនចៅ ឈ្មោះ​ណុ​ប សក្ក​ដា ដែល​ជា​គ្រូមន្តអាគម​អូ​ម​អាម និង​ដាក់​ស្នេហ៍បាន​ពន្លត់ ​ដោយ​ពុំ​បាន​សួរនាំ​អ្វី​ឡើយ និង​បាន​ប្រមូល​កម្ទេច​សំបុត្រ​នោះ ​យក​ទៅ​ទុក​ក្នុងផ្ទះ​លោកគ្រូ​ណុ​ប សក្ក​ដា ថត​ឡាយ​​តាម​បណ្តាញ​សង្គម​បរិហា​កេរ្តិ៍ចោទ​ថា «អាង​ខ្លួន​ជា​អធិការរងខណ្ឌប្ញ​​ស្សី​កែវ រហ័ស​នាម​ «០៣» ​ដុត​សំរាម​តាម​ផ្លូវ​សា​ធារ​ណៈ​​ផ្សែ​ហុយ​ទ្រលោម បង្ក​អោយ​ប៉ះពាល់​អ្នក​ជិតខាង​ និង​បាន​អំពាវ នាវ​ដល់​ពល​ប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​ កុំ​​យកតម្រាប់​តាម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល​ដល់​កិត្តិយសរបស់​គាត់ ​ដែល​ពុំ​បានដឹង​អ្វី​ទាំងអស់ និង​ពុំ​បាន​នៅផ្ទះ​​ឡើយ ។

លោក​អធិការរង​បានអោយ​ដឹង​ទៀត​ថា នៅ​ពេល​ប្រមូល​កន្ទុយ​សំបុត្រ​ទៅ​ថត​ឡាយ បងថ្លៃនិង​ក្រុម​គ្រួសារ​បាន​ទៅ​សុំ​​វិញមិនឱ្យ​នោះ​ទេ រហូត​ដល់​មានការ​សម្របសម្រួល​ពី​ប្រធាន​ភូមិ ទើបឱ្យ។​ ការ​ដុត កន្ទុយ​​សំបុត្រផ្ញើ​​ម៉ូតូ​ គឺ​បងថ្លៃ​ដុត​រាល់​​ស​ប្តា​ហ៍ ព្រោះ​ខ្លា​ច​​ជន​មិនល្អ​រើស​បាន​យក​ទៅ​ធ្វើ​ក្លែងបន្លំ​យក​ម៉ូតូ​មិន​មាន​ចេតនា​អ្វី​នោះ​ទេ ។

លោក​អធិការរង​បាន​បញ្ជាក់​​ថា ក្នុង​ការ​ប្តឹង​នោះ គឺ​ទាម​ទារជំងឺចិត្ត​ចំនួន​២​ម៉ឺន​ដុល្លារ ដែល​លោកគ្រូ​រូប​នោះ​បាន​ថត​ឡាយ​បរិហា​កេរ្តិ៍​រូប​គាត់ ​តាម​បណ្តាញ​សង្គម​ ជា​ហេតុ​ធ្វើ​ឱ្យ​​ប៉ះពាល់ដល់​កិត្តិយស​គាត់ ក៏​​ដូច​ជា​កិត្តិ​យស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​កងកម្លាំង​នគរបាល​ជាតិ​ផង​ដែរ ។

តាម​ព័ត៌មាន​បានអោយ​រយះ​ពេល​ប្រមាណ​ប៉ុន្មាន​ខែ​នេះ លោកគ្រូ​មន្តអាគម​ន៍ មិនសូវ​មាន​ភ្ញៀវ​នោះ​ទេ ហើយ មានការ​សង្ស័យ​បណ្តាល​មក​ពី​ការ​ដុត​កន្ទុយ​សន្លឹក​នេះ​ផ្សែងហុយ​ចូល​ផ្ទះ​គាត់ ទើបធ្វើឱ្យ​លោកសច្ចះវិរណុប ថតឡាយបង្កឱ្យមាន​ការប៉ះពាល់បែបនេះតែម្តង ។

ទោះបីជាបែបណា ពុំទាន់​មានការបំភ្លឺ​ណាមួយពីលោកគ្រូ​មន្តអាគមរូបនោះនៅឡើយ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]