កូរ៉េខាងត្បូង៖ ដូចពាក្យគេតែនិយាយថា ក្រោយភ្លៀងមេឃស្រឡះ ជាការពិត បន្ទាប់ស្នេហារវាង តារាចម្រៀងស្រីស៊ិចស៊ី HyunA និងតារាចម្រៀងប្រុសពន្លកថ្មី E’Dawn បានប្រកាសចេញជាសាធារណៈមក ក៏ទទួលបានរងការរិះគន់វាយប្រហារយ៉ាងចាស់ដៃ ពីសំណាក់អ្នកគាំទ្រ។ 

ប៉ុន្តែបើទោះបីជាយ៉ាងណា ដោយសារតែការព្យាយាមប្រឹងតស៊ូ និងចិត្តស្រលាញ់គ្នាស្មោះរបស់អ្នកទាំងពីរ ពួកគេក៏បានជម្នះរាល់ឧបសគ្គទាំងនេះជាមួយគ្នា រហូតដល់ទីបំផុតបច្ចុប្បន្ននេះ ស្នេហារបស់តារាប្រុសស្រីមួយគូនេះ ក៏ទទួលបានការគាំទ្រ និងលើកទឹកចិត្តយ៉ាងច្រើន ពីសំណាក់មហាជនផងដែរ។

មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ HyunA និង E’Dawn ក៏កាន់តែបើកចំហរស្នេហារវាងគ្នានិងគ្នាជាសាធារណៈ មិនថាតែនៅលើបណ្តាញសង្គម ក៏ដូចជាបណ្តើរគ្នាចូលរួមក្នុងកម្មវិធីនានាជាដើមផងដែរ។ លើសពីនេះទៅទៀតនោះ កាលពីម្សិលមិញនេះ អ្នកទាំងពីរក៏បានបង្ហោះរូបផ្អែមល្ហែម ជាមួយគ្នាជាច្រើនសន្លឹក ដោយរូបនីមួយៗសុទ្ធសឹងតែទទួលបានការចុច Like ពីអ្នកគាំទ្ររហូតដល់រាប់សែននាក់ឯណោះ។

តាមរយៈរូបថតជាច្រើនសន្លឹកខាងក្រោមនេះ HyunA និង E’dawn បានបង្ហាញ​ពីក្តីស្រលាញ់ ភាពផ្អែមល្ហែម និងការឱបក្រសោបគ្នាយ៉ាងកក់ក្តៅ រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្ទើរលើសជាតិស្ករជាមួយនឹងស្នេហារបស់ពួកគេតែម្តង៕ 

HyunA និង E’dawn
HyunA និង E’dawn
HyunA និង E’dawn
HyunA និង E’dawn
HyunA និង E’dawn
HyunA និង E’dawn
HyunA និង E’dawn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]